Chapter 10 of 46

ភាគទី10 : Winny

✵Between Us✵[END]167 words~1 min read

#សមុទ្រទឹកភ្នែក

#ភាគទី10

_______________________________________

«ហឺយ.....»

ជេមចេញមកពីក្នុងផ្ទះឈរពត់ដៃពត់ជើងថ្ងៃនេះរៀងស្រស់ស្រាយបន្តិចព្រោះថាមិនត្រូវទៅនេសាទត្រីកណ្ដាលថ្ងៃទៀតណាមួយយប់មិញបានអោបប្រពន្ទផងក្ដីសុខពេញៗ÷

«ថ្ងៃនេះទំនេរគួរតែដើរលេងក្នុងភូមិបានម្ដង»

គិតបែបនោះហើយជេមបានដើរចូលទៅក្នុងផ្ទះទាញអាវក្រៅមកពាក់តែគេធ្វើខ្លួនបែបធម្មតាៗទេ។ រៀបចំខ្លួនរួចគេក៏ដើរទៅនិយាយជាមួយហ្វូតដែលកំពុងនៅក្នុងផ្ទះបាយ÷

«ហ្វូតហា៎បងទៅដើរលេងក្នុងភូមិបន្តិចណា»

«អញ្ជើញតែដើរអោយស្រួលប្រយ័ត្នមកវិញមិនគ្រប់»

«បាទដឹងហើយ»

និយាយចប់ជេមក៏ដើរទៅក្រោយបាត់។ ជេមចេះតែដើរពីកន្លែងមួយទៅកន្លែងមួយនិយាយរាក់ទាក់ជាមួយអ្នកនោះបន្តិចអ្នកនេះបន្តិចដើម្បីអោយស្គាល់តំបន់។

ជេមបានដើរទៅដល់មាត់កំពង់ដែលជាប្រចាំគឺមានទូកមកឈប់នៅទីនេះជាញឹកញាប់ប៉ុន្តែថ្ងៃនេះមិនដូច្នោះហើយគឺអ្នកភូមិបានមកជុំគ្នាម្នាក់ៗមុខស្រពោនក្នុងនោះក៏មានSeaនិងប៉ារបស់ហ្វូតដែរ÷

«Seaមានរឿងអីមិចបានមកជុំគ្នានៅទីនេះ?»

«អ្នកភូមិយកត្រីមកលក់អោយឈ្មួញតែឈ្មួញគេឈប់មកទិញទំនិញពីទីនេះទៀតហើយបង»

«មិចមិនរកទីផ្សាថ្មីទៅ?»

«រកយ៉ាងមិចទាន់ទៅបងបើភ្លាមៗបែបនេះ?»

ជេមត្រិះរិះបន្តិចរួចគេដើរទៅជ្រុងម្ខាងរួចទាញទូរសព្ទមកនិយាយ÷

«ហាលឡូអៃវីន?»

«មានការអីប្រាដឺ10ឆ្នាំចេញមកម្ដង?» Winny

«យើងមានរឿងអោយជួយ»

........................

និយាយទូរស័ព្ទរួចជេមក៏មកកន្លែងអ្នកភូមិវិញរួចចាប់និយាយឡើង÷

«អ្នកទាំងអស់គ្នាឈប់ពិបាកចិត្តបានហើយ!»

គ្រាន់តែឮវាចារបស់ជេមភ្លាមអ្នកភូមិបានបង្វែរអារម្មណ៍មកកាន់ជេមវិញម្នាក់ៗឆ្ងល់មិនស្ទើរទេសុខៗនិយាយឡើងបែបនេះ។ ពុករបស់ហ្វូតគាត់បានមកនិយាយជាមួយជេម÷

«ធ្វើស្អីរបស់ឯងទៀតហើយ?»

«លោកពូស្ដាប់ខ្ញុំសិន! អ្នកទាំងអស់គ្នាស្ដាប់ខ្ញុំពេលនេះខ្ញុំបានទាក់ទងទៅទីផ្សារដើម្បីមកទិញរបស់អ្នកទាំងអស់គ្នាហើយម្យ៉ាងវិញទៀតម្ដងនេះមិនត្រឹមតែលក់ក្នុងស្រុកទេគឺលក់ចេញទៅក្រៅស្រុកទៀតផង»

ស្ដាប់ជេមនិយាយចប់អ្នកស្រុកចាប់ផ្ដើមមានទឹកមាត់លេបវិញហើយពួកគាត់ត្រេកអរខ្លាំងណាស់ទឹកមុខម្នាក់ៗប្រកបដោយស្នាមញញឹម÷

«ហើយអ្វីដែលរឹតតែសំខាន់ទៀតនោះអ្នកទាំងអស់គ្នាគួរតែកែច្នៃរបស់ទាំងនេះទៅជាអ្វីផ្សេងទៀតព្រោះថាទីផ្សារមានការផ្ដាស់ប្ដូររហូតចឹងយើងក៏ត្រូវផ្ដាសប្ដូរទៅតាមនិងដែរ»

ក្រោយពីមានជំនួយពីជេមស្អែកឡើងក៏មានទូកចំនួន5គ្រឿងបានបើកចូលមក។ អ្នកដែលចុះពីលើទូកមុនគេគឺជាWinnyអ្នកជំនួញអន្តរជាតិបុរសម្នាក់នេះថ្វីត្បិតថាមុខមិនសូវស្រស់តែជះភាពសង្ហាក៏មិនណយដែរគឺសង្ហាស្រីណាឃើញក៏បេតី ។ Winnyដើរទៅរកជេមដែលកំពុងឈរចាំគេរួចជាស្រេចហើយមិត្តទាំងពីរបានធ្វើការរាក់ទាក់គ្នា÷

«ខានជួបយូរហើយសុខសប្បាយទេសម្លាញ់?»

«សុខទុក្ខដើរជាមួយគ្នាទេនិយាយចឹងឯណាទំនិញនោះយើងប្រញាប់ព្រោះថាត្រូវប្រញាប់បញ្ជូនទំនិញអោយគេមិនបាននៅយូរទេ»

«មកតាមយើងមកចឹង»

ជេមបាននាំវីននីដើរពិនិត្យមើលទំនិញដែលអ្នកភូមិមាន ពិនិត្យមើលចប់សព្វគ្រប់អស់ទើបវីននីនិយាយឡើង

«ទំនិញក៏ល្អណាតែខ្ញុំថាចំនួនដូចជានៅស្ទើរបើអាចជួយធ្វើបន្ថែម×2អីមកព្រោះថាខ្ញុំត្រូវការនាំចេញទៅក្រៅប្រទេស»

សម្ដីរបស់វីននីធ្វើអោយអ្នកភូមិសប្បាយចិត្តខ្លាំងណាស់មិនមេនតែអ្នកភូមិទេសូម្បីតែប៉ារបស់ហ្វូតគាត់ក៏សប្បាយចិត្តជាមួយដែរ÷

«ចឹងរឿងតម្លៃខ្ញុំទិញលើសពីតម្លៃដើមទៅចុះព្រោះរបស់នេះក៏ល្អដែរ»

«បាទអគុណក្មួយណាស់ពួកអ៊ំនិងខិតខំធ្វើវាបន្ថែមទៀត» ពុករបស់ហ្វូត

«ចឹងខ្ញុំជំរាបលាត្រឡប់ទៅវិញសិនណាហើយអ្នកទាំងអស់គ្នាជួបគ្នាថ្ងៃក្រោយ»

«ចាំយើងជូនដំណើរ»

ជេមជូនដំណើរវីននីដល់ទូកវិញរួចពួកគេធ្វើការលាគ្នាម្ដងទៀត÷

«យ៉ាងណាក៏អស់គុណហើយវើយដែលជួយយើងរឿងនេះ»

«មិនអីទេជាមិត្តនិងគ្នាជួយបានយើងក៏ជួយស្រាប់ហើយគិតតែឯងទៅខំប្រឹងសន្សំពិន្ទុអោយបានច្រើនជាងនេះបើមិនចង់ដេកអោបខ្នើយ»

«Juiiឯងដឹងរឿងនេះពីណាមក? »

«ដឹងពីអៃផន! »

«ចែកចាយគ្នាសម្បើមណាស់ណ៍តែមិនអីទេបានពួកឯងជួយបែបនេះក៏ល្អដែរឆាប់បានប្រពន្ធត្រឡប់ទៅវិញ »

«បើគេទៅវិញហើយឯងកែចរិតដែរទេ?»

«ច្បាស់ជាកែហើយ»

«ហ៊ានស្បថអត់?»

«បើយើងក្បត់ហ្វូតម្ដងទៀតសូមអោយរន្ទះបាញ់ទៅចុះ»

«បានហើយអៃជេមយើងជ្រេញឯងណាស់បើស្បថស័កសិទ្ធមេនអៃផនរន្ទះបាញ់20គ្រាប់ម្នាក់ឯងហើយព្រោះអានិងវាពូកែស្បថណាស់កាលនៅរៀនវិទ្យាល័យស្រី4_10ម្នាក់ឯង »

«ធ្វើមិចបើវាប្រុសសង្ហា»

«អើពេលបែកការគេដៀលទាំងយើងដែលជាបុរសស្មោះស្នេហ៍ទៀត»

«ឯងមិនមែនស្មោះស្នេហ៍ទេឯងនេះចូលលក្ខណ:បេះដូងលោហ:ហើយ!»

«មកពីយើងមិនទាន់ជួបមនុស្សត្រូវចិត្ត»

«ហើយត្រូវចិត្តបែបណាវិញ?»

«អត់ប្រាប់ទុកអោយឆ្ងល់!ទៅវិញសិនហើយប្រញាប់និយាយទៅចេះតែជាប់មាត់»

«អើទៅចុះសុខសប្បាយផ្លូវទឹកពួកម៉ាក»

«អឺដូចគ្នាសុខសប្បាយផ្លូវភេទសម្លាញ់»

«អៃសត្វ»

វីននីបានបើកទូកចេញទៅបន្ទាប់ពីនិយាយគ្នាដ៏សែនតាប៉ែជាច្រើននាទីរួចមកធម្មតាមិត្តគេនេះគឺមិត្តយិនសិនស្គាល់គ្នាតាំងពីដើរស្រាតម្លេះជួបគ្នាពេលណាមិនខ្វះទេរឿងនិយាយបើបើកអោយនិយាយ និយាយមួយថ្ងៃក៏មិនចប់ដែរ

ជាកិច្ចបន្ទាប់គឺជេមដើរត្រឡប់ទៅផ្ទះវិញ។ អ្វីដែលនឹកស្មានមិនដល់គឺថាមានម្ហូបជាច្រើនបានរៀបចំនៅលើទុកមើលទៅទំនងគួរអោយចង់ញ៉ាំមេនទេនសំខាន់គឺថាពុករបស់ហ្វូតនៀគញញឹមយ៉ាងស្រស់អោយទៅជេមទៀតផង÷

«អឺ...មានកម្មពិធីអ្វីមេនទេបាទហេតុអ្វីមានម្ហូបអាហារច្រើនយ៉ាងនេះ?»

«គ្មានកម្មពិធីអ្វីទេកូន ពុកគ្រាន់តែចង់ធ្វើដើម្បីអគុណដល់កូនដែលបានជួយពុកនិងអ្នកភូមិ»

«កូន?លោកពូច្រឡំអីទេដឹងនេះខ្ញុំធ្វើខ្លួនមិនត្រូវទេ»

ប្លែកមេនតើសុខៗមកហៅកូនបែបនេះចង់ភ័យវិញមេនតើ÷

«ពិបាកអ្វីទៅកូនធ្វើខ្លួនដូចនៅផ្ទះកូនទៅម៉ោះមកអង្គុយញ៉ាំបាយមកកូនម្ហូបត្រជាក់អស់ហើយ»

«អរបាទៗ»

ជេមអង្គុយទាំងមិនសូវស្រួលហើយក៏ខ្សិបសួរSeaដែលនៅក្បែរគេ÷

«លោកពូកើតអីមេនទេល្អខុសធម្មតា»

«មិនដឹងដែរបងប្រហែលជាពុកទន់ចិត្តជាមួយបងវិញហើយទេដឹង»

«ងាយដល់ម្លឹងហ៍? »

«ចាំមើលសិនទៅថាមានអ្វីកើតឡើងបន្តទៀត»

«អឹម»

ពួកគេក៏បង្វែអារម្មណ៍មក enjoy និងការញ៉ាំអាហារវិញម្ដងនេះគ្រាន់ស្រួលទំពារព្រោះថារាល់ដងហូបបាយដូចលួចគេហូបចឹង÷

«ពូSeaយកបកបង្កងអោយគីនបន្តិច» Keen

«មិនបកខ្លួនឯងទៅមានដៃដែរសោះ»

«ហូយពូសមុទ្រចិត្តអាក្រក់ណាស់ប៉ាតូចមើលពូសមុទ្រអត់បកបង្កងអោយគីនទេ....»

«Seaបកអោយក្មួយតិចទៅ»

«បងតាមចិត្តគេបែបនិងតើទើបក្មេងខូច»

«ពូឯងនិងខូច!»

«ស៊ីក្រញ៉ជំនួសបាយឥលូវហើយគីន!»

«បានហើយពូក្មួយគេនេះម៉ោងបាយក៏ឈ្លោះគ្នាកើតដែរSeaបកបង្កងអោយគីន!»

«ពុកហ៍....»

ចុងក្រោយអ្នកឈ្នះគឺគីនអាយុមិនទាន់10ឆ្នាំទេតែឌឺសាហាវបានSeaបកបង្កងអោយបែបនេះទៀតគឺថា មោទនភាពកើនដល់100%តែម្ដង

End

ចាំមើលមានរឿងអីកើតឡើងបន្តទៀតរឿងមិនចប់ត្រឹមនិងទេ

Contents
Contents

Comments(0)

Join the discussion — sign in to leave a comment

Sign In to Comment

No comments yet. Be the first to share your thoughts!