Chapter 16 of 46

ភាគទី16: ត្រូវគ្នាវិញ

✵Between Us✵[END]192 words~1 min read

#សមុទ្រទឹកភ្នែក

#ភាគទី16

Note: សុំទោសចំពោះអក្ខរាវិរុទ្ធផងណាអ្នកទាំងអស់គ្នាព្រោះថាអេតមីនអត់បានផ្ដោតលើវាទេអេតមីនសរសេរដើម្បីអោយអ្នកទាំងអស់គ្នាងាយអានងាយយល់ប៉ុណ្ណោះបើមានកំហុសខុសឆ្គងត្រង់ណាសុំអធ្យាស្រ័យផង🌱

________________________________________

________________________________________

COFFEE CAP

«សាតាំងមើលហាងផងបងទៅយកគីនសិន!»ហ្វូត

«បាទបងកុំបារម្ភរាល់ដងខ្ញុំមើលតែម្នាក់ឯងសោះ!»

«ឯងនេះ!»

បន្ទាប់មកហ្វូតជិះតាក់ស៊ីសំដៅទៅសាលាដែលគីនរៀន។ ហ្វូតដើរទៅរកអ្នកគ្រូដែលធម្មតាគាត់ជាអ្នកចាំជូនដំណើរកូនសិស្សពេលចេញពីរៀន÷

«អត់ទោសអ្នកគ្រូកូនគីនចេញពីរៀនហើយមេនទេ?»

«អរចាសលោកប៉ាកូនគីនចេញយូរហើយ!»

«ចុះពេលនេះកូនគីននៅឯណាទៅអ្នកគ្រូ?»

«ក្រែងលោកប៉ាយកទៅផ្ទះហើយមិនចឹង?»

«ខ្ញុំទើបតែមកដល់មិញនេះទេអ្នកគ្រូនិយាយលេងមេនទេ?»

«អ្នកគ្រូមិនបាននិយាយលេងទេមុននេះបន្តិចមានបុរសម្នាក់ជិះឡានពណ៌ខ្មៅស្លៀកពាក់ស្អាតបាតហើយគាត់បានប្រាប់ថាគេជាប៉ារបស់គីនហើយកូនគីនក៏ហៅគាត់ថាប៉ាដូចគ្នា»

ស្ដាប់សំដីអ្នកគ្រូពីដើមដល់ចប់ហ្វូតដឹងតែម្ដងថាជាស្នាដៃអ្នកណា÷

«អរបាទអគុណអ្នកគ្រូចឹងខ្ញុំជំរាបលាសិនហើយអ្នកគ្រូ»

ហ្វូតឡើងតាក់ស៊ីជិះសំដៅទៅផ្ទះរបស់ជេមព្រោះថាគេច្បាស់ក្នុងចិត្តខ្លាំងណាស់ថាមានតែជេមទេដែលធ្វើបែបនេះបានបើទាយខុសហ្វូតសុខចិត្តទៅបួស!

SKIP>>>

ទឺងៗៗហ្វូតចុចកណ្ដឹងយ៉ាងជាប់ដៃព្រោះកំពុងតែក្ដៅក្រហាយនិងជេមដែលហ៊ានយកគីនមកធ្វើជានុយបែបនេះ!

សន្តិសុខបានចេញមកបើកទ្វាអោយ÷

«ជំរាបសួរអ្នកប្រុសហ្វូត!»

«អៃជេមវានៅឯណា?»

«គឺ...គឺលោកជេមនៅខាងក្នុងទាន!»

«ចុះគីន?»

«នៅខាងក្នុងដូចគ្នាបាទ...»

ទទួលចម្លើយពីពូសន្តិសុខហើយហ្វូតដើរតាំងៗសំដៅទៅរកមាត់ទ្វាចៃដន្យឮសម្លេងគីនស្រែកអោយជួយទៀតធ្វើអោយហ្វូតមិនស្រួលទៀតហើយ÷

«គីនកូនកើតអី?គីន!!!»

ហ្វូតព្យាយាមគោះទ្វាប៉ុន្តែគ្មានអ្នកបើកអោយឡើយឮតែសម្លេងគីនស្រែកអោយជួយ÷

«ពូសន្តិសុខជួយទៅយកសោចម្លងអោយខ្ញុំបន្តិច!»

«បាទអ្នកប្រុស!»

ពូសន្តិសុខប្រញាប់រត់ទៅនិងរត់មកវិញនូវកូនសោរមួយចង្កោមហុចអោយទៅហ្វូតដើម្បីចាក់ចូលទៅខាងក្នុង...

ក្រាក....ទ្វាបានបើកឡើងធ្វើអោយហ្វូតនិងពូសន្តិសុខឈរគាំងតែម្ដងព្រោះថាសកម្មភាពអ្នកខាងក្នុងផ្ទះពិបាកនិងពណ៌នាខ្លាំងណាស់!

ជេមកំពុងពាក់ឈុតដាយណូស័រដេញគីនឯសភាពខាងក្នុងផ្ទះវិញគឺរញេរញៃដួចសម្បុកកណ្ដុរអញ្ជឹង÷

«លោកកំពុងធ្វើអីនិងជេម?!»

«ប៉ាតូច!!!!!»

គីនរត់ទៅអោបជើងហ្វូត

«ប៉ាតូចជួយគីនផងប៉ាជេមចង់ចាប់ស៊ីគីន!»

«អូហូនេះបានព្រះអង្គម្ចាស់មកជួយហើយមេនទេក្មេងតូច?»

«មេនហើយបន្តិចទៀតឯងនិងក្លាយជាដាយណូស័រអាំងហើយ!»

«គីនឈប់លេងហើយទៅផ្ទះយើងវិញកូន!»

«ហើយនេះមិនមេនផ្ទះយើងទេមេនទេ?»

សំណួររបស់គីនធ្វើអោយជេមផ្ទុះសំណើចឡើង÷

«សើចស្អីរបស់លោក?»

«អត់ទេអត់មានបានសើចអីផង?»

«គីនស្ដាប់ប៉ាណាទីនេះមិនមេនជាផ្ទះយើងទៀតទេផ្ទះយើងនៅកន្លែងមួយទៀតចឹងយើងចេញពីទីនេះទៅ»

«អត់ទេកូនចង់លេងជាមួយប៉ាជេម!»

«គីនចេះក្បាលរឹងបែបនេះតាំងពីពេលណាហា៎?»

«ប្រហែលកូនចេះតាមអូនទេដឹង?»

«ផ្ដេសផ្ដាស!»

«បើអូនមិនបានក្បាលរឹងអូនចាំបាច់អីត្រូវរត់គេចពីបងដែរ?»

«ហេតុអីលោកគួរតែដឹងខ្លួនឯងហើយ!»

ហ្វូតតបដោយខ្សែរភ្នែករឹងទៅកាន់ជេមហើយជេមបានដើរសំដៅមករកហ្វូតផងដែរ÷

«ពូសន្តិសុខហាមបើកទ្វាដរាបណាខ្ញុំមិនអនុញ្ញាត!»

«បាទលោកជេម!»

«ចំណែកអូនមានរឿងត្រូវដោះស្រាយជាមួយបង!»

«អេធ្វើអីនិងដាក់ខ្ញុំចុះអៃជេមអាចង្រៃដាក់យើងចុះ!»

ដោយជេមបានចាប់លីហ្វូតដាក់លើស្មារបស់គេធ្វើអោយហ្វូតកញ្ជ្រោលឡើងមកបើជេមមិនប្រយ័ត្នទេម្លេះសមពេលនេះហ្វូតធ្លាក់បាក់ចង្កេះហើយ÷

«ពូខ្ញុំផ្ញើជួយមើលគីននិងរៀបចំផ្ទះផង!»

«បាទលោកជេម!»

ជេមលីហ្វូតឡើងទៅលើផ្ទះគីនដែលមិនយល់រឿងក៏សួរទៅកាន់ពូសន្តិសុខ÷

«ប៉ាជេមនិងប៉ាតូចឡើងទៅលើធ្វើអីពូ?»

«អរគាត់ទៅបោកខោអាវក្មួយគីនកុំទៅខ្វល់អីបន្តិចទៀតគាត់ចុះមកវិញហើយក្មួយមកជួយរៀបចំផ្ទះពូវិញណាចាំពូនាំដើរលេង!»

«ដើរលេងមេនទេចឹងចាំគីនជួយអោយអស់ពីចិត្ត!»

«Okក្មួយ!»

ក្រឡេកមកមើលអ្នកនៅខាងលើវិញជេមបានលីហ្វូតមកដលើបន្ទប់របស់គេរួចបើកទ្វាចូលបោះហ្វូតទៅលើពូករួចគេដើរមកចាក់សោបន្ទប់វិញ÷

«ធ្វើឆ្គួតស្អីរបស់ឯង?»

«ធំឆ្អឹងដុះស្លាប់ហើយណ៍ឥលូវហៅប្ដីខ្លួនឯងសុទ្ធតែអាៗពេញមាត់!» ជេមនិយាយបណ្ដើរដោះឈុតដាយណូស័ររបស់គេចេញបណ្ដើរ

«ហេតុអីយើងហៅមិនបានព្រោះថាពេលនេះឯងនិងយើងមិនមេនជាប្ដីប្រពន្ធទៀតទេមេត្តាsaveទុកក្នុងខួរផង!»

«បើនិយាយប្រហែលមិនសូវចាំតែបើធ្វើសកម្មភាពទុកជាចំណាំប្រហែលចាំបានល្អ!»

ជេមនិយាយព្រមទាំងដើរសំដៅមករកហ្វូតផងដែរ÷

«ចង់ធ្វើអី?»

ផឹប! ហ្វូតត្រូវបានជេមសង្កត់ជាប់នៅលើពូក÷

«ធ្វើឆ្គួតអីឯងលែងយើងភ្លាមទៅ!»

«ហ្វូតបងសុំអូនរឿងមួយបានទេ?មេត្តាទុកឱកាសអោយបងបកស្រាយខ្លះផង បងមិនសប្បាយចិត្តទេពេលអូនព្យាយាមគេចមុខពីបងបែបនេះ អូនកុំរត់លឿនពេកបានទេបងតាមអូនមិនទាន់ឡើយ...»

«ជេមទម្រាំតែបងដឹងខ្លួនថាបងខុសវាហួសពេលបាត់ទៅហើយបងដឹងទេថាអូនឈឺប៉ុណ្ណា?អូនយំប៉ុន្មានដងបងមានដឹងទេ?សម្ដីដែលបងមើលងាយអូនទាំងប៉ុន្មានថាអូនគ្មានសមត្ថភាពចិញ្ចឹមកូន បងថាបងទ្រាំនៅជាមួយអូនព្រោះដើម្បីអោយកូនមានប៉ាហៅ?អូនមិនដែលភ្លេចទេ...បងដែលឮប្រយោគមួយដែលគេបាននិយាយដែរទេ? អ្នកប្រព្រឹត្តឆាប់ភ្លេចទង្វើរបស់គេណាស់តែអ្នកដែលត្រូវគេប្រព្រឹត្តដាក់គ្មានថ្ងៃភ្លេចទេ...»

និយាយមកដល់ត្រឹមនេះទឹកភ្នែករបស់ហ្វូតហូរមកដូចបាក់ទំនប់ហ្វូតយំខ្លាំងខ្ទប់មុខទៅនិងពូក...ឯជេមគេក៏មិនអាចទប់ទឹកភ្នែករបស់គេបានដូចគ្នាគេ...គេដឹងថាគេខុសខ្លាំងណាស់ចំពោះហ្វូតតែពេលនេះគេក៏ដឹងខុសហើយ...

ជេមយកដៃទាញមុខហ្វូតអោយសម្លឹងមកគេរួចគេជូតទឹកភ្នែកដែលហូរមកមិនដាច់ហូរកាត់ថ្ពាល់សររលោងរបស់ហ្វូត÷

«បងមិនដឹងថាត្រូវយកពាក្យអ្វីមកនិយាយក្រៅពីពាក្យសុំទោសទេ...បងសុំទោសអូនពិតមេន...បងជាប្ដីដែលមិនបានការ...បងតែងធ្វើអោយអូនស្រក់ទឹកភ្នែក...បងខុសហើយបងសុំទោសណាអូនអាចលើកលែងទោសអោយបងបានទេបងសន្យាថាបងនិងមើលថែអូនអោយបានល្អបំផុតបងហ៊ានយកជីវិតបងមកធានា...»

កែវភ្នែកទាំងគូរសម្លឹងគ្នាទៅវិញទៅមកហ្វូតសម្លឹងមើលកែវភ្នែករបស់ជេមកែវភ្នែករបស់ជេមពេលនេះពោពេញទៅដោយសេចក្ដីពិតសេចក្ដីស្មោះត្រង់សម្ដីដែលគេនិយាយទាំងប៉ុន្មានគឺជាការពិត÷

«ជេម...»

«ហឹម....?»

«ជួយងើបចេញពីខ្ញុំសិនបានទេខ្ញុំដកដង្ហើមមិនរួចទេ!»

«បងនិងនៅបែបនេះប្រសិនបើអូនមិនលើកលែងទោសអោយបង»

«ហូយ...បើខ្ញុំដាច់ខ្យល់ស្លាប់ទៅបើខ្ញុំលើកលែងអោយវាមានន័យអីទៀតហឹម?»

«ចឹង...ចឹងមានន័យថាអូនលើកលែងទោសអោយបងហើយមេនទេ?»

«នៅទេ...វាស្រេចលើទង្វើរបស់លោកថាលោកកែឬអត់?»

«បងសន្យាថាបងនិងធ្វើអោយបានល្អបំផុត»

«អឺ...ងើបចេញសិនទៅ!»

«សុំថើបមួយសិនមក!»

ជុប៎!មិនទាន់ទាំងអនុញ្ញាតផងហ្វូតអស់ថ្ពាល់មួយចំហៀងបាត់ទៅហើយ÷

«ហូយ....ឆ្លៀតឱកាសខ្លាំងណាស់ចេញមើស!»

ហ្វូតរុញទ្រូងជេមអោយជេមចេញពីគេ...ដោយអៀនពេកគឺមានតែរត់ចេញពីបន្ទប់និងឯង! ពេលនេះស្នាមញញឹមរបស់ជេមត្រឡប់មកវិញហើយ

END

គេត្រូវគ្នាវិញហី!ធ្វើvoteអោយបាន50មើលចាំចេញភាគតអោយ🤍

Contents
Contents

Comments(0)

Join the discussion — sign in to leave a comment

Sign In to Comment

No comments yet. Be the first to share your thoughts!