Chapter 17 of 46

ភាគទី17: បានមកវិញដែរតែបានមិនអស់

✵Between Us✵[END]164 words~1 min read

#សមុទ្រទឹកភ្នែក

#ភាគទី17

Note: សុំទោសចំពោះអក្ខរាវិរុទ្ធផងណាអ្នកទាំងអស់គ្នាព្រោះថាអេតមីនអត់បានផ្ដោតលើវាទេអេតមីនសរសេរដើម្បីអោយអ្នកទាំងអស់គ្នាងាយអានងាយយល់ប៉ុណ្ណោះបើមានកំហុសខុសឆ្គងត្រង់ណាសុំអធ្យាស្រ័យផង🌱

________________________________________

________________________________________

យប់

ហ្វូតបាននាំគីនចូលទៅគេងនៅបន្ទប់របស់គីនដែលគីនធ្លាប់គេងពីមុន÷

«ប៉ាតូច!»

«ហឹម?»

«ប៉ាតូចនិងប៉ាជេមត្រូវគ្នាវិញហើយមេន?»

«នៅទេ...»

«Awwចឹងប៉ាតូចមកទីនេះវិញធ្វើអី?»

«បើមិនមកវិញកូនចូលរៀនយ៉ាងមិចទៅហឹម?»

«ចឹងគ្រប់យ៉ាងដើម្បីកូន?»

«មេនហើយប៉ាមិនជឿជេមទេថាគេកែខ្លួននោះបើគេចង់កែគេកែតាំងពីដំបូងម្លេះមិនមេនទាល់តែប៉ារត់ចោលទើបគេកែខ្លួនទេ...»

«អរ...ចឹងយប់នេះប៉ាតូចទៅគេងជាមួយប៉ាជេមឬអត់?»

«មិនទៅក៏ត្រូវទៅដែរ... »

ស្របពេលជាមួយគ្នានោះស្រាប់តែលេចរូបរាងជេមមកមិនដឹងថាជេមមកតាំងពីពេលណាឡើយ÷

«បងចង់បង្ខំខ្ញុំទៀតហើយមេនទេ?»

«បងមិនបានបង្ខំអូនឯណាតែយើងជាប្ដីប្រពន្ធគ្នាត្រូវគេងបន្ទប់ជាមួយគ្នាមិនចឹង?»

«តែខ្ញុំមិនទាន់ចង់ទៅគេងបន្ទប់ជាមួយបងទេខ្ញុំចង់គេងជាមួយកូន...»

«Awwហេតុអីត្រូវគេងជាមួយកូនគីនគេងម្នាក់ឯងបានតើមិនចឹងហីគីន?»

«បាទ!»

«ណ៍ឃើញដេសកូនគេងម្នាក់ឯងបានតើ?»

«ចុះបងនោះមានហេតុផលអីដែលត្រូវអោយខ្ញុំទៅគេងបន្ទប់ជាមួយបង?»

«ព្រោះយើងជាប្ដីប្រពន្ធ!»

«បងដូចជាប្រឹងទន្ទេញពាក្យប្ដីប្រពន្ធនេះច្រើនពេកហើយ!»

«បើយើងជាប្ដីប្រពន្ធមេនអោយបងនិយាយបែបណា?»

«គួរអោយធុញ!»

«កុំប្រើពាក្យសម្ដីបែបនេះនៅមុខកូនជាគម្រូមិនល្អ!»

«ហឺយបងចេញទៅវិញទៅចាំពេលគីនគេងលក់ចាំខ្ញុំទៅតាមក្រោយ!»

«Okey ជុប៎!»

មុននិងត្រឡប់ទៅបន្ទប់របស់ខ្លួនវិញជេមឆ្លៀតថើបថ្ពាល់ហ្វូតបន្តិចផងដែរថើនមិនចេះខ្មាស់កូនសោះ÷

«ប្រុសឆ្គួត!»

ហ្វូតសម្លក់ផែនខ្នងរបស់ជេមហើយនៅពេលងាកមុខមករកគីនវិញឃើញគីនញញឹមខ្ចឹបតែម្ដង÷

«ញញឹមអី?»

«ឃើញប៉ាៗស្វីតបែបនេះកូនមានក្ដីសុខ....»

«ក្ដីសុខអី?ឆាប់គេងទៅស្អែកត្រូវងើបទៅរៀន!»

«អីយ៉ាអៀនកូនខ្លួនឯងធ្វើអីអៀនឡើងមុខក្រហមហើយនួក....»

«គីន!»

ហ្វូតហៅឈ្មោះគីនបែបសង្កត់ធ្ងន់ៗទើបគីនយកភួយគ្របជិតខ្លួនហើយធ្វើពុតជាដេកបាត់ទៅ÷

«ខូចណាស់ចរិតកាត់រកគ្នាបេះដាក់តែម្ដងឯងខំចិញ្ចឹមដាច់បាយដាច់ទឹកគ្មានកាត់មករកឯងអីបន្តិច!»

ហ្វូតនៅឆ្លៀតរអ៊ូដាក់គីនហើយទើបគេដើរទៅបិទភ្លើងបន្ទប់និងដើរសំដៅទៅបន្ទប់ជេមផងដែរ។ ដើរមកដល់មុខបន្ទប់ហ្វូតដកដង្ហើមធំបញ្ចេញខ្យល់មួយវូមុននិងនិយាយតិចៗ÷

«មិនអីទេហ្វូតបើឯងមិនព្រមគ្មានអ្នកណាធ្វើអីឯងបានទេ!»

បន្ទាប់ពីប្ដេជ្ញាចិត្តរួចហើយដៃតូចចាប់កាន់គន្លឹះទ្វាររួចបើកចូលទៅ....

នៅក្នុងបន្ទប់ប្រទះឃើញជេមកំពុងតែអង្គុយអានសៀវភៅផ្អែកខ្នងនៅក្បាលគ្រែអានដោយយកចិត្តទុកដាក់នៅពេលដែលឃើញវត្តមានរបស់ហ្វូតចូលមកជេមបិទសៀវភៅរួចស្រដីឡើង÷

«មកហើយហ៍?»

«នៅទេដឹង!»

«និយាយជាមួយប្ដីអោយស្រួលតិចមើលអូនសម្លាញ់...»

«អស់ស្រួលត្រឹមនិងហើយនៅរកអីទៀត?»

ហ្វូតឡើងលើគ្រែដើម្បីគេងតែរបៀបគេងរបស់គេគឺយកខ្នើយអោបដាក់នៅកណ្ដាលដើម្បីខណ្ឌចែកទឹកដី÷

«អូនគិតថាធ្វើចឹងឃាត់បងបានមេនទេ?»

«បើបងជាបុរសពិតប្រហែលបងមិនធ្វើទេ!»

គាំងយោបល់នៅពេលដែលហ្វូតបោះសម្ដីមកបែបនេះតាមពិតគំនិតរបស់ជេមក្នុងយប់នេះមិនសូវល្អចំពោះហ្វូតទេបើមិនហាមប្រហែលជ្រុលដល់ណាដល់ណីតែគេក៏ដឹងខ្លួនឯងដែរថាបើហ្វូតមិនព្រមគេក៏មិនហ៊ានដូចគ្នា÷

«Okeyយប់នេះបងមិនធ្វើអីអូនទេអូនកុំបារម្ភអី!»

«យប់នេះមិនធ្វើចុះយប់ផ្សេង?»

«មិនដឹងដែរមិនទាន់ដល់ពេល!»

«ឆឹស!»

ខ្ជិលប្រកែកជាមួយជេមទៀតទើបហ្វូតទាញភួយមកដណ្ដប់ហើយសម្ងំគេងភ្លើងត្រូវបានបិតដោយដៃរបស់ជេម...

ហ្វូតគេងសុខៗស្រាប់តែជេមមកអោបគេពីក្រោយ÷

«ជេម!»

«ស្ងៀមទៅបងមិនធ្វើអីទេគ្រាន់តែចង់អោបអូន...»

ជេមឆ្លើយតបដោយសម្លេងស្រទន់ហើយខិតមកជិតខ្លួនរបស់ហ្វូតនិងអោបហ្វូតយ៉ាងណែន។ ឯហ្វូតក៏មិនបានថាអ្វីច្រើនដែរទើបបង្ខំចិត្តគេងទាំងបែបនេះរហូតដល់ព្រឹក

ថ្ងៃថ្មី

ព្រឹកនេះអ្វីៗគឺល្អជាងមុនក៏ព្រោះថាគ្រួសាររបស់ជេមត្រឡប់មកជុំគ្នាវិញហើយទម្រាំតែប្រមូលមកជុំវិញមិនមេនងាយស្រួលទេដូចនេះត្រូវតែរក្សាអោយបានល្អ....

ជេមដើរចូលពីលើជណ្ដើរប្រកបដោយស្នាមញញឹមចំណែកភ្នែកក៏រេសម្លឹងរកមើលហ្វូតតែមកប្រទះឃើញគីនដែលកំពុងអង្គុយនៅតុបាយ÷

«គីនឯណាប៉ាតូចហឹម?»

«ប៉ាតូចនៅក្នុងផ្ទះបាយកំពុងធ្វើអាហារអោយគីនញ៉ាំ!»

«អរបាទ!»

ជេមដើរសំដៅទៅរកផ្ទះបាយឃើញហ្វូតពិតជាកំពុងតែធ្វើអាហារពិតមេន។ ជេមដើរថ្នមៗទៅឈរក្រោយហ្វូតមិនអោយហ្វូតដឹងខ្លួនឡើយហើយក៏អោបចង្កេះហ្វូតពីក្រោយ÷

« Morning អូនសម្លាញ់...»

«បងធ្វើអីនិងតិចកូនឃើញ!»

«ឃើញក៏ល្អដែរដើម្បីអោយកូនដឹងថាប៉ារបស់គេស្រឡាញ់គ្នាវិញហើយ»និយាយហើយជេមក៏ថើបថ្ពាល់ហ្វូត

«ហូយជេម....ជួយថយអោយឆ្ងាយពីខ្ញុំ1វិនាទីបានទេ?»

«បាន!»

ជេមថយបានមួយវិនាទីហើយមកអោបហ្វូតវិញដដែល÷

«ហូយជេមបើបងនៅតែមករញេរញៃខ្ញុំបែបនេះពេលណាទើបកូនបានញ៉ាំបាយទៅ?»

«បងខានអោបអូនយូរហើយបងអោបប៉ុននឹងមិនបានហ៍?»

«យូរប៉ុណ្ណាដែរបងនិយាយមកមើលតាំងពីបងមានស្រីឬតាំងពីខ្ញុំរត់ចោលបង?»

«អូនរំលឹកអោយល្អកកកវិញធ្វើអី?»

«ចេញពីខ្ញុំសិនទៅកុំអោយខ្ញុំនិយាយច្រើនដងពេក!»

ជេមព្រមចេញពីហ្វូតហើយដើរទៅអង្គុយលើសាឡុងដំបូងជេមគិតថារឿងនិងប្រសើរឡើងហើយតែនេះអត់ទេហ្វូតមិនដូចដើមឡើយហ្វូតកាន់តែធ្វើអោយជេមមានអារម្មណ៍ថាពិបាកថែមទៀតបានមកដែរតែបានមកមិនអស់បេះដូងហ្វូតមិនទាន់ត្រឡប់មករកគេវិញឡើយ...

END

មួយភាគសិនទៅណាអេតមីនទៅបោកខោអាវសិនចាំមកវិញចាំថែមអោយមួយភាគទៀតOk?

Voteអោយច្រើនៗមកណា🥺🤍

Contents
Contents

Comments(0)

Join the discussion — sign in to leave a comment

Sign In to Comment

No comments yet. Be the first to share your thoughts!