Chapter 20 of 46

ភាគទី20: again and again

✵Between Us✵[END]214 words~2 min read

#សមុទ្រទឹកភ្នែក

#ភាគទី20

Note: សុំទោសចំពោះអក្ខរាវិរុទ្ធផងណាអ្នកទាំងអស់គ្នាព្រោះថាអេតមីនអត់បានផ្ដោតលើវាទេអេតមីនសរសេរដើម្បីអោយអ្នកទាំងអស់គ្នាងាយអានងាយយល់ប៉ុណ្ណោះបើមានកំហុសខុសឆ្គងត្រង់ណាសុំអធ្យាស្រ័យផង🌱

________________________________________

________________________________________

បន្ទាប់ពីជូនCherryទៅដើមពោធិ៍របស់នាងជេមត្រឡប់មកផ្ទះវិញ។ មកដល់ក្នុងផ្ទះឃើញហ្វូតកំពុងតែអង្គុយលេងជាមួយគីននៅលើសាឡុងប្រលែងគ្នាយ៉ាងសប្បាយរីករាយ÷

«Awwជេម!អ្នកនាងCherryយ៉ាងមិចហើយមានបានជូននាងទៅលាងក្រពះឬអត់555»

ទាំងគីនទាំងហ្វូតគឺត្រូវដងត្រូវផ្លែគ្នាណាស់ត្រូវសើចគឺសើចព្រមគ្នាតែម្ដង÷

«អូនធ្វើនេះមានទុកមុខអោយបងដែរទេហេតុអីលេងអីមិនចេះគិតបែបនេះ?»

«ខ្ញុំក៏តែងតែធ្វើអីមិនចេះគិតបែបនេះហើយបងក៏ដឹងមិនចឹង?»

«អូនមិនគួរធ្វើបែបនេះទេCherryជាកូនស្រីម្ចាស់ក្រុមហ៊ុនដែលសហការជាមួយយើងអូនធ្វើបែបនេះគិតថាសមដែរ?»

«អរ.....អញ្ចឹងសោះ!»

«អញ្ចឹងសោះបានន័យថាមិច? »

«អញ្ចឹងបានអញ្ចឹងហឺយឆ្នាំងណាគម្របនិងមេន...»

«អូននិយាយពីអី?»

«អត់បាននិយាយពីអីទេនិយាយចោលតោះគីនទៅគេងវិញតោះ!»

ហ្វូតដឹកដៃគីនឡើងទៅលើផ្ទះ

«ហ្វូតមកនិយាយគ្នាអោយយល់រឿងសិន!»

«ចាំស្អែកទៅដល់ម៉ោងដេកហើយ Good night...»

«ប្លែកៗ»

ជេមគិតក្នុងចិត្តព្រោះអារម្មណ៍ហ្វូតឡើងចុះលឿនពេកហើយម្ដងខឹងម្ដងស្លូតម្ដងឌឺពេលខ្លះក៏ផ្អែមល្អែមពេលខ្លះក៏ប៉ះមិនបានតើហ្វូតចង់ធ្វើអីទៅ?

យប់នេះជេមគិតថាគេត្រូវគេងម្នាក់ឯងទៀតហើយតែអត់ទេសុខៗស្រាប់តែហ្វូតបើកទ្វាចូលមកក្នុងបន្ទប់ថែមទាំងញញឹមដាក់គេយ៉ាងស្រស់ទៀតផង÷

«បងមិនទាន់គេងទេហ៍?»

«នៅទេបងនៅបង្ហើយការងារបន្តិចទៀតសិន»

«មានអ្វីអោយអូនជួយដែរទេ?»

ប្លែក!ប្លែកទៀតហើយហ្វូតហៅខ្លួនឯងថាអូន?ហួចហ្វូតគេកើតអីនិង? ជេមសម្លឹងទៅហ្វូតដោយក្រសែភ្នែកពោពេញទៅដោយចម្ងល់÷

«អូនកើតអីប្លែកៗ?»

«ប្លែកអីអូនធម្មតាតើ?»

«បងខានឮអូនហៅខ្លួនឯងថាអូនយូរមកហើយ...ថែមទាំងអូនមកធ្វើរឹកពារដាក់បងធម្មតាទាំងដែលបងនាំស្រីចូលផ្ទះអូនកើតអី?»

«Awwអូនមិនថាអីគួរតែបងសប្បាយចិត្ត?ចាប់ពីពេលនេះតទៅបងចង់នាំអ្នកណាចូលផ្ទះក៏បានប៉ុន្មាននាក់ក៏អូនមិនថាដែរអូនពេញចិត្តគ្រប់រឿងតែ...»

«តែអី?»

«តែបើអូននាំអ្នកណាមកបងក៏ត្រូវពេញចិត្តដូចគ្នា!»

«អូនចង់នាំអ្នកណាមក?»

«មិត្តភក្តិ!»

«ក្រៅពីSatangនិងPhuwinហាមអ្នកផ្សេងចូលមក!»

«Awwហេតុអី?»

«ថ្ងៃមិញអៃម៉ាកវាមករកអូនធ្វើអី?»

«មកនិយាយគ្នាធម្មតាតាមបែបអ្នកស្គាល់គ្នា...»

«និយាយធម្មតាទៅចាំបាច់អង្អែលក្បាល?ចាំបាច់ញញឹមដាក់គ្នាទៅវិញទៅមក?»

«អូននិងគាត់ធ្វើបែបនេះជារឿងធម្មតាទៅហើយមកពីបងមិនដែលឃើញពេលខ្លះធ្វើលើសនិងក៏មាន»

«លើសនិង?មានន័យថាយ៉ាងមិចហ្វូត?»

«ចិត្តត្រជាក់ៗសិនមើលគ្មានអីច្រើនទេគ្រាន់តែថើបអីតិចតួចប៉ុននឹង!»

«ហេតុអីចាំបាច់ថើប?»

«ដើម្បីបង្ហាញក្ដីស្រឡាញ់»

«ចឹងមានន័យថាអូនស្រឡាញ់វា?»

«អូនក៏មិនដឹងដែរដឹងត្រឹមថាពេលអូននៅជាមួយគាត់កក់ក្ដៅមិនដូចពេលនៅជាមួយបងគិតៗទៅក៏ស្ដាយក្រោយមិនគួរមកជាប់ដៃជាប់ជើងជាមួយបងសោះ!»

«អរ...យល់ហើយចឹងតើទើបអូនចង់លែងលះណាស់តាមពិតអូនចង់ទៅរកវាវិញមេនទេ?»

«បើអាច...»

«គ្មានថ្ងៃនិងទេហ្វូតក្រៅពីបងអូនគ្មានសិទ្ធទៅទាក់ទងជាមួយអ្នកណាទាំងអស់!»

«ហេតុអីបងទាក់ទងជាមួយអ្នកផ្សេងបានហេតុអីខ្ញុំទាក់ទងជាមួយអ្នកផ្សេងមិនបាន? »

«ព្រោះអូនជាកម្មសិទ្ធរបស់បង!»

«តែខ្ញុំមិនមេនជាកម្មសិទ្ធរបស់អ្នកណាឡើយបងមិនបានស្រឡាញ់ខ្ញុំបងគ្រាន់តែចង់បានខ្ញុំប៉ុណ្ណោះ!»

«អ្នកណាប្រាប់ថាបងមិនស្រឡាញ់អូន?»

«ស្រឡាញ់គេលួចមានស្រីចឹងមេនទេ?ស្រឡាញ់តែមិនដែលខ្វល់ជាមួយចឹងមេនទេកោតបងចេះនិយាយពាក្យថាស្រឡាញ់ចេញមករួចទាំងដែលបងមិនដឹងឡើយថាស្រឡាញ់វាមានអត្ថន័យបែបណា!»

«ឃើញទេអ្វីដែលបងគិតគឺមិនខុសអូនត្រឡប់មកល្អជាមួយបងក៏ព្រោះតែចង់អោយបងយល់ព្រមអោយអូនទាក់ទងជាមួយអាផាគីនប៉ុណ្ណោះបើចឹងដដែលលែងលះគ្នាទៅមិនស្រួលជាង?»

«បងនិយាយខ្លួនឯងទេណាខ្ញុំទុកពេលអោយបងគិតម្ដងទៀតបើបងចង់លែងលះពិតមេនខ្ញុំក៏សប្បាយចិត្ត!»

«បើលែងលះហើយអូនសប្បាយចិត្តបងមិនលែងលះដាច់ខាត!»

«ហឺ?ស្អីគេជេមនិយាយត្រឡប់ត្រឡិនចឹងម្ដងលែងម្ដងអត់?»

«បើលែងលះហើយអូនទៅយកអាផាគីនដដែលបងលែងលះធ្វើអីបងនិយាយហើយថាអូនជារបស់បងតែម្នាក់គត់!»

ជេមនិយាយហើយគេបានផ្ដួលហ្វូតទៅលើពូក÷

«បងចង់ធ្វើអី?»

«ធ្វើអីក៏បានធំហើយ!»

«ក្រែងបងថាឈប់បង្ខំខ្ញុំទៀតហើយមិនចឹង?»

«មិនបានបង្ខំទេមកសុំតាមសម្រួល...»

«ទោះខ្ញុំមិនព្រមក៏បងនៅតែធ្វើមេនទេ?»

«មេនហើយ...»

«ចឹងបងធ្វើទៅតែរំលងពីយប់នេះទៅមានរឿងអ្វីកើតឡើងសូមបងកុំភ្ញាក់ផ្អើលអី!»

«មានរឿងអីទៅហឹម?»

«បងនិងបាត់បង់អ្វីៗគ្រប់យ៉ាងដែលបងមានសូម្បីតែឱកាសដែលខ្ញុំផ្ដល់អោយបងក៏លែងមានទៀតដែរពេលនេះអត់មានលើកទី3ទីណាជេមសម្រាប់ខ្ញុំនោះបងត្រូវចាំបើខ្ញុំចាកចេញពីបងម្ដងទៀតបងក៏មិនបាច់តាមរកខ្ញុំដូចគ្នាខ្ញុំគ្មានថ្ងៃវិលវិញទេ! »

«អូនគិតមេនទេថាអូនចាកចេញពីបងបានទោះអូនទៅដល់ជើងមេឃក៏បងត្រូវតែរកអូនអោយឃើញដែរ!»

«មិនបាច់តាមរកខ្ញុំអោយហត់ទេយកពេលទៅមើលថែCherryរបស់បងទៅ!»

ហ្វូតងើបចេញតែជេមបានចាប់មកវិញនិងចាប់បំបិតមាត់ហ្វូតតែម្ដងទោះហ្វូតខំគិចយ៉ាងណាក៏ជេមព្យាយាមប្រើកម្លាំងមកសង្កត់ហ្វូតជាប់និងពូកដូចគ្នា...

ព្រូស!មួយជើងពីហ្វូតធ្វើអោយជេមធ្លាក់ពីលើគ្រែ។ មានសេរីភាពហើយហ្វូតចង់រត់ចេញទៅក្រៅតែមិនអាចទេជេមបានចាប់អោបនាយតូចពីក្រោយ÷

«លែងខ្ញុំ!»

«មិនលែង!»

«ខ្ញុំប្រាប់អោយលែងអឹម....»

Finallyហ្វូតត្រូវជេមផ្អឹមជាប់និងជញ្ជាំងលើកដៃហ្វូតឡើងទៅលើរួចហើយប្រតិបត្តិការថើបហ្វូតខ្លាំងៗជាប់ចាប់ហ្វូតដៃតែមួយជំហាងទេតែហ្វូតរើមិនរួចឡើយ។ តែចាប់ជាប់តែដៃនិងជើងប្រើការបានធម្មតា...

ផូស!មួយជើងចំរុក្ខជាតិអួលដល់ជាតិក្រោយ!!!

«អូយ...ហ្វូតខ្វះកន្លែងទាត់មេនទេហាស?»

«ទាត់អោយវាបាក់កទៅកុំអោយយកទៅប្រើជាមួយស្រីណាកើតទៀត!»

ហ្វូតបើកទ្វាចេញទៅក្រៅបានយ៉ាងងាយស្រួលដោយគ្មានការរំខានពីបុគ្គលណាទៀតឡើយ ចេញទៅហើយនៅឆ្លៀតឆាកសោពីក្រៅទៀតផង។ ហ្វូតបានមករកគីននៅបន្ទប់តែគីនគេងលក់បាត់ហើយ÷

«គីនភ្ញាក់ឡើងកូន!»

គីនភ្ញាក់ឡើងទាំងមមើរមមាយព្រោះថាគ្នាកំពុងគេងលក់ស្រួលផងបែរជាមកដាស់បែបនេះ។ ខ្ជិលរៀបរាប់អ្វីច្រើនហ្វូតចាប់បីគីនឡើងនិងទាញកាបូបរបស់គេរត់ចេញទៅក្រៅផ្ទះ។ មកដល់ក្រៅរបងមានឡានមួយមកដល់ល្មមនោះគឺជាPhuwin÷

«មានរឿងអីតេហៅយើងមកទាំងយប់?»

«កុំទាន់សួរចេញឡានសិនទៅ!»

«Ok»

ឡានភូវីនចេញទៅផុតមួយភ្លេតឡានមួយទៀតបានបើកចូលមក នោះគឺជាឡានរបស់ផន។ ចុះពីឡានភ្លាមផនប្រញាប់ទាញទូរសព្ទខលទៅជេម÷

«ឯងនៅឯណា?»

«ក្នុងបន្ទប់ប្រញាប់មកអោយលឿន!»

«Ok»

ផនប្រញាប់ចូលទៅក្នុងផ្ទះរត់ទៅរកបន្ទប់ជេមយ៉ាងលឿនតាមដែលអាចធ្វើទៅបាន។ មកដល់មុខបន្ទប់ផនព្យាយាមបើកទ្វាតែមិនអាចបើកបានឡើយ÷

«អៃជេមបើកទ្វាមិនចេញទេវើយ!»

«មកពីបើកមិនចេញនិងហើយទើបយើងហៅឯងមក!»

«ធ្វើយ៉ាងមិចចង់អោយយើងទម្លុះចូលទៅមេន?»

«អាឡប់សោមានមិចមិនយកចាក់?»

«សោនៅឯណា?»

«នៅក្រោមថតតុកន្លែងដាក់ទូរទស្សន៍»

ផនប្រញាប់រត់ទៅយកកូនសោនិងត្រឡប់មកវិញ។ បើកទ្វាក្រាកមកឃើញជេមកំពុងតែអង្គុយក្ដោបប្រឡោះជើង÷

«ហែងកើតអីសភាពពិបាកមើលម្លេះ?»

«ហ្វូតទាត់!»

«ហាស?ចុះពេលនេះហ្វូតនៅឯណា?»

«ប្រហែលរត់ចោលយើងទៀតហើយប្រញាប់ទៅតាមទៅ!»

«ហែងចរិតឆ្កែអត់ដូរមេនអាជេមអោយងាប់ចឹងចុះប្រាប់មិនចេះស្ដាប់!»

ផនប្រុងងើបចេញទៅវិញតែជេមហាម÷

«បើឯងជួយយើង...យើងថែមប្រាក់ខែអោយគុណនិងពីរ!»

«Okក៏បានយល់ដល់មិត្តភាពរបស់ពួកយើង....»

END

យល់ដល់មិត្តភាព NO

យល់ដល់ទឹកលុយ✓

50 Vote for next part 😚🤍

Contents
Contents

Comments(0)

Join the discussion — sign in to leave a comment

Sign In to Comment

No comments yet. Be the first to share your thoughts!