Chapter 27 of 46

ភាគទី27: Event

✵Between Us✵[END]216 words~2 min read

#BetweenUs

#ភាគទី27

Note: សុំទោសចំពោះអក្ខរាវិរុទ្ធផងណាអ្នកទាំងអស់គ្នាព្រោះថាអេតមីនអត់បានផ្ដោតលើវាទេអេតមីនសរសេរដើម្បីអោយអ្នកទាំងអស់គ្នាងាយអានងាយយល់ប៉ុណ្ណោះបើមានកំហុសខុសឆ្គងត្រង់ណាសុំអធ្យាស្រ័យផង🌱

________________________________________

________________________________________

[យប់មុនចូលកម្មពិធី]

បន្ទាប់ពីងូតទឹករួចរាល់ហើយហ្វូតបានដើរទៅបើកទូរយកសម្លៀកបំពាក់ដែលទិញកាលពីព្រឹកមកស្លៀកតែក៏មានរឿងចម្លែកកើតឡើង÷

«Juiiថ្ងៃមិញទិញម៉ូតនិងមេន?អេដូចមិនមេនទេ...អេនិងទេដឹងអឺស្អីក៏ស្អីទៅ»

មិនចង់គិតច្រើននាំខាតពេលហ្វូតយកខោអាវនោះទៅពាក់តែម្ដងទៅ...

>>>

ក្នុងកម្មពិធីមានមនុស្សច្រើនណាស់មកចូលរួមទាំងប្រុសទាំងស្រីទាំងក្មេងទាំងចាស់ភាគច្រើនគឺសុទ្ធតែជាអ្នកមាន...

ហ្វូតចុះពីលើឡាននិងដើរចូលក្នុងកម្មពិធីដែលមានMarckrisដើរមកទទួលនាយតូច។ ការស្និតស្នាលរបស់ពួកគេទាំងពីរបង្កើតអោយមានអ្នកshipជាច្រើនតាមពិតទៅshipនិងមានយូរមកហើយតែថ្ងៃនេះគឺផ្ទុះខ្លាំងឡើងរហូតដល់2M+Postឯណោះ÷

«លោកហ្វូតហេតុអ្វីមិនពាក់សម្លៀកបំពាក់ដែលទិញកាលពីព្រឹកមិញ?»

«មិនមេនមួយនេះទេមេនទេ?»

«មិនមេនទេពណ៌ដូចគ្នាតែម៉ូតមិនដូចគ្នាឡើយតែក៏ស្អាតដូចគ្នាណា»

«អរបាទលោកក៏សង្ហាដូចគ្នា...»

អ្នកខាងក្នុងកម្មពិធីសើចញញឹមធម្មតាតែអ្នកដែលដេកនៅផ្ទះដែលខំដាក់ច្បាប់មិនទៅរៀនដើម្បីប្រតិបត្តិការណ៍គម្រោងរបស់ខ្លួននេះកំពុងតែឆេះដុំជាខ្លាំង÷

«ហូយប៉ាជេមកាលមកនិងកូនខំដាក់ច្បាប់មិនទៅរៀនដើម្បីប៉ាឯងណា!!!!!»

គីននិយាយម្នាក់ឯងរអ៊ូម្នាក់ឯងខឹងក៏ម្នាក់ឯងគម្រោងរបស់គីនគឺគ្មានអ្វីធំដុំទេគឺនៅចាំទម្លាយរូបដែលហ្វូតធ្លាប់ថតជាមួយគ្នាបង្ហោះទៅលើ Social Mediaប៉ុណ្ណោះ...

មិនយូរប៉ុន្មានឡានទំនើបមួយគ្រឿងបានបើកចូលមកកាំមេរ៉ាទាំងប៉ុន្មាននាំគ្នារត់ទៅថតអ្នកដែលចុះពីលើឡាននោះមិនបាច់ប្រាប់ក៏ដឹងថានិងគឺជា Geminiដែលស្ថិតក្នុងសម្លៀកបំពាក់ពណ៌ខ្មៅចំណែកម៉ូតសម្លៀកបំពាក់គឺដូចនិងហ្វូតខ្លាំងមេនទេន(Couple)

ជាដំបូងគឺគ្មានអ្នកចាប់អារម្មណ៍លើរឿងនិងឡើយGemដើរចូលទៅក្នុងកម្មពិធីជាធម្មតា។ ចំណែកហ្វូតឃើញជេមភ្លាមគឺចាប់ផ្ដើមបុកពោះតែម្ដងអាការ:របស់នាយMarckrisក៏មើលឃើញដូចគ្នា÷

«លោកហ្វូតកើតអ្វីដែរទេមើលទៅដូចភ័យៗ?»

«អរគ្មានអីទេអោយតែមនុស្សច្រើនខ្ញុំគឺតែងតែបែបនេះ»

«អរបាទចឹងទៅញ៉ាំអ្វីសិនដែរទេ?»

«បាទ...»

តាមពិតហ្វូតមិនឃ្លានទេតែដើម្បីគេចមុខពីជេមីណាយ៍ប៉ុណ្ណោះ។ មកដល់តុដែលគេបានរៀបចំនំនែកជាច្រើននៅលើនោះMarckrisក៏បញ្ចេញសកម្មភាព Take care ទៅលើហ្វូតជេមក៏ឃើញដូចគ្នាធម្មតាចរិតជេមគឺដូចភ្លើងចំប៉ើងឃើញគេទៅស្និតជាមួយហ្វូតបែបនេះហើយសួរថាជេមទ្រាំឈរមើលយ៉ាងមិចបាន?

ជេមដើរតម្រង់ទៅរកហ្វូតដែលកំពុងឈរក្បែរMarckrisដើរទៅដល់ជ្រែកកណ្ដាលយកតែម្ដង÷

«សួរស្ដីfotfot...»

ជេមមកជិតខ្លួនបែបនេះទៀតហ្វូតរឹតតែភ័យរកពាក្យតបស្ទើរមិនឃើញគឺបានត្រឹមតែធ្វើមុខភាំងប៉ុណ្ណោះ÷

«អត់ទោសលោក...»Marckrisនិយាយទៅកាន់ជេមហើយជេមក៏ងាកទៅមើលដោយកែវភ្នែកត្រជាក់ស្រឹប

«មានអ្វីមេនទេ?»ជេមតបធ្វើហីៗ

«លោកមិនឃើញខ្ញុំកំពុងឈរនិយាយជិតលោកហ្វូតទេឬយ៉ាងមិចទើបមកជ្រែកចន្លោះកណ្ដាលបែបនេះ?»

«អូរមិញលោកនៅទីនេះហ៍ខ្ញុំមិនបានឃើញសុំទោសព្រោះតែរវល់មើលសម្រស់អ្នកនៅជិតនេះ»

«លោកស្គាល់លោកហ្វូតដែរហ៍?»

«ស្គាល់....ស្គាល់ច្បាស់ទៀតផងស្គាល់តាំងពី...»

«លោកជេមបានហើយ!»ហ្វូតនិយាយកាត់

«អរលោកគឺលោក Gemini norawitនិងមេនទេ?»Marckris

«មិនខុសទេ»

«លោកស្គាល់លោកហ្វូតហេតុអ្វីលោកហ្វូតនិយាយថាមិនស្គាល់លោក?»

«អឹមមេនតើបងក៏ឆ្ងល់ដូចគ្នាណាហ្វូតហេតុអ្វីអូនប្រាប់គេថាមិនស្គាល់បងក្រែងពួកយើងជា....»

«Geminiឈប់និយាយសម្ដីអត់ប្រយោជន៍បានហើយ!លោកMarckrisយើងទៅកន្លែងផ្សេងវិញល្អជាង»

«បាទតោះ»

ហ្វូតដើរចេញទៅតែពេលនោះជេមបានចាប់ដៃហ្វូតមិនព្រមអោយហ្វូតទៅឡើយ÷

«លោកជេមលែងដៃខ្ញុំ!»

«ចង់ទៅណាមិននៅនិយាយជាមួយបងសិនទេហ៍?»

«លោកGeminiសូមរក្សាភាពថ្លៃថ្នូរផងទីនេះមានមនុស្សច្រើនណាស់បើមិនចង់ខ្មាស់គេគួរតែលែងដៃលោកហ្វូតទៅ»marckris

«Ok...លែងដៃក៏បានផ្ញើផងណាបន្តិចទៀតខ្ញុំមកយកវិញ!»

ជេមនិយាយរួចគេលើកកែវស្រាឡើងនិងដើរចេញទៅ។ ហ្វូតទទួលយកអារម្មណ៍ពេលនេះមិនបានទេគេស្ទើរតែយំទៅហើយ បើmarckrisវិញគេកំពុងតែគិតថាgaminiកំពុងតែព្យាយាមតែញ៉ែហ្វូតហើយទើបបញ្ចេញចរិតហេរ៉ូចេញមក÷

«មិនអីទេណាលោកហ្វូតបើគេមករញេរញៃលោកទៀតខ្ញុំនិងធ្វើអោយគេដឹងដៃខ្ញុំម្ដង»

«ខ្ញុំសុំទៅបន្ទប់ទឹកមួយភ្លេត»

«អោយខ្ញុំជូនទៅដែរទេ?»

«មិនបាច់ទេអគុណ»

ហ្វូតដើរចេញសំដៅទៅរកបន្ទប់ទឹកហើយពេលនោះជេមក៏ដើរតាមពីក្រោយដូចគ្នា។ មកដល់កន្លែងដែលស្ងាត់មនុស្សហ្វូតឈប់ដំណើររួចបែរមុខមកសួរជេម÷

«មកតាមខ្ញុំធ្វើអី???»

«បងមកតាមប្រពន្ធបងខុសដែរមេន?»

«ជេម...ខ្ញុំនិងលោកចប់គ្នាច្រើនឆ្នាំមកហើយ!»

«ចប់តែអូននិងបងមានចប់ឯណា?»

«ឈប់តាមខ្ញុំទៀតបើមិនចង់មានរឿង!»

«រឿងអីហឹម...?»

ជេមដើរមកជិតហ្វូតតែហ្វូតកាន់តែថយក្រោយបន្ថែមទៀត÷

«កុំមកជិតខ្ញុំ!»

«upណាស់ឥលូវនៅជិតអត់បានទៀត?»

«ពេលនេះខ្ញុំនិងលោកគឺខុសគ្នា...លោកមិនបាច់ព្យាយាមមកតាមខ្ញុំទេទោះយ៉ាងណាក៏ខ្ញុំមិនត្រឡប់ទៅរកលោកវិញដែរព្រោះខ្ញុំមានអ្នកថ្មីហើយ!»

«អាម្នាក់មិញនិងមេនទេ?»

«បើមេនយ៉ាងមិច?»

«ទាក់ទងគ្នាប៉ុន្មានឆ្នាំហើយ?»

«ប៉ុន្មានឆ្នាំទាក់ទងអីនិងលោក? នៅអោយឆ្ងាយៗពីខ្ញុំបន្តិចទៅខ្ញុំមិនចង់អោយគេយល់ច្រឡំ!»

ហ្វូតចង់បន្តដំណើរទៅមុខទៀតក៏ប៉ុន្តែគឺថាជេមបានចាប់ដៃជាប់និងអុសដៃហ្វូតចូលទៅក្នុងបន្ទប់ដាក់ឥវ៉ាន់មួយ÷

«ធ្វើឆ្គួតស្អីនិង!?»

«យ៉ាងមិចគេល្អជាងបងប៉ុណ្ណាទៅ?នៅជាមួយបងអូនមិនចង់សូម្បីតែអោយបងប៉ះតែជាមួយអាម្នាក់នោះអោបផងរឹតផងស្រឡាញ់វាណាស់ទៅហេស?»

«មេនហើយស្រឡាញ់ណាស់ស្រឡាញ់ខ្លាំងទៀតបើសួរថាល្អជាងលោកប៉ុណ្ណាខ្ញុំសូមឆ្លើយថាល្អជាងលោកឆ្ងាយណាស់ព្រោះថាលោកគ្មានអ្វីល្អទេ!»

ហ្វូតនិយាយខ្លាំងៗទៅកាន់ជេមនិងរុញជេមអោយចេញឆ្ងាយពីខ្លួននិងចង់ចេញទៅក្រៅវិញតែពេលនេះហ្វូតដូចកូនមាន់ដែលស្ថិតក្នុងក្រញ៉ាំខ្លាចឹងគិតថាជេមព្រមអោយចេញទៅស្រួលៗមេន?អត់ទេទាញខ្លួនហ្វូតមកមួយទំហឹងរុញផ្អឹបនិងជញ្ជាំងរួចទម្លាក់បបូរមាត់របស់គេទៅលើបបូរមាត់របស់ហ្វូត÷

«អឹម....អឹម...»

ផ្លាប់!មួយកំភ្លៀងពីហ្វូត

«លោកប្រហើនពេកហើយ!»

ហ្វូតស្រែកអោយជេមខ្លាំងៗស្ទើរតែទប់ទឹកភ្នែកមិនចង់ជាប់ទោះហ្វូតខឹងយ៉ាងណាក៏ជេមនៅតែព្យាយាមដុតអោយហ្វូតក្ដៅថែមដែរ ទះថើបYou know?

ជេមចាប់មុខហ្វូតមកថើបសារជាថ្មីទោះហ្វូតរើយ៉ាងណាក៏មិនអាចឈ្នះកម្លាំងនាយដែរ...

ផ្លាប់! មួយកំភ្លៀងទៀតពីហ្វូតដដែលតែជេមមិនព្រមចុះចាញ់ទេម្ដងនេះជេមប្រើកម្លាំងខ្លាំងជាងមុនទៅលើហ្វូតចាប់ថើបរុករាលតាមតែចិត្តដែលនាយចង់ធ្វើរហូតអ្នកម្ខាងទៀតអស់កម្លាំងនិងរើទៅហើយ...

បន្ទាប់ពីថើបឆ្អែតឆ្អន់ហើយនាយប្រលែងហ្វូតវិញហ្វូតពេលនេះដូចគ្មានព្រលឹងក្នុងខ្លួនចឹងជេមចាប់មុខហ្វូតអោយសម្លឹងមើលនាយ÷

«អូនគ្មានថ្ងៃចាកចេញពីបងបានឡើយអូនត្រូវតែប៉ះពូវនូវអ្វីដែលអូនបានធ្វើមកលើបង....»

ជេមប្រលែងមុខហ្វូតវិញមុននិងញញឹមយ៉ាងស្រស់ទៅកាន់ហ្វូតមុននិងបើកទ្វាចាកចេញទៅ។ គ្រាន់តែជេមចេញទៅផុតហ្វូតទន់ជង្គង់អង្គុយនៅលើដីទឹកភ្នែកក៏ហូរចុះមកហ្វូតយកដៃក្ដោបទ្រូងបញ្ចេញនូវភាពឈឺចាប់÷

«តើខ្ញុំត្រូវជួបរឿងឆ្គួតឡប់បែបនេះដល់ពេលណាទៀត?ខ្ញុំហត់ហើយ...ហឹក...ហឹក...»

SKIP>>>

យំចប់សព្វគ្រប់ហ្វូតត្រឡប់មកក្នុងកម្មពិធីវិញស៊យពិតមេនអង្គុយតុជិតgaminiទៀតឃើញមុខស្អប់តែម្ដង!

«ទៅបន្ទប់ទឹកយូរម្លេះ?»

«ជាប់និយាយជាមួយអ្នកស្គាល់គ្នាទើបយូរបន្តិចសុំទោសដែលអោយរងចាំ...»

ហ្វូតញញឹមតបទាំងមិនសូវស្រស់តែក៏ព្យាយាមញញឹមនាយមិនចង់អោយគេឃើញនូវភាពឈឺចាប់របស់នាយឡើយ។ បើជេមីណាយ៍វិញគិតតែពីសម្លឹងមើលហ្វូតមិនដាក់ភ្នែកសម្លឹងមធ្យមងំញញឹមទៀតមិនដឹងថាគិតអ្វីលើហ្វូតខ្លះទេ....

END

លើកទីមួយហើយសរសេរតួរបែប red flag ដំបូងថាអោយហ្វូតធ្វើបែបតែឥលូវច្រឡំដៃអោយជេមធ្វើបាបហ្វូតបាត់T_T

50 vote for next part 😚🤍

Contents
Contents

Comments(0)

Join the discussion — sign in to leave a comment

Sign In to Comment

No comments yet. Be the first to share your thoughts!