Chapter 32 of 46

ភាគទី32: Take home

✵Between Us✵[END]176 words~1 min read

#BetweenUs

#ភាគទី32

Note: សុំទោសចំពោះអក្ខរាវិរុទ្ធផងណាអ្នកទាំងអស់គ្នាព្រោះថាអេតមីនអត់បានផ្ដោតលើវាទេអេតមីនសរសេរដើម្បីអោយអ្នកទាំងអស់គ្នាងាយអានងាយយល់ប៉ុណ្ណោះបើមានកំហុសខុសឆ្គងត្រង់ណាសុំអធ្យាស្រ័យផង🌱

________________________________________

________________________________________

#ព្រឹកស្អែក

ថ្ងៃថ្មីបានចូលមកដល់នៅក្នុងបន្ទប់ដ៏ធំទូលាយយើងបានឃើញហ្វូតកំពុងតែគេងលក់យ៉ាងស្កប់ស្កល់ចំណែកជេមវិញនាយបានទៅងូតទឹកនិងរៀបចំខ្លួន។ជេមបានឈរមើលហ្វូតដែលកំពុងគេងលើគ្រែភ្លាមនោះគំនិតមួយបានលិចឡើងនាយបានទាញទូរសព្ទមកនិងថតរូបហ្វូតរួចនាយទៅអង្គុយនៅតុធ្វើការ។ ជេមបានផ្ញើរូបនោះទៅកាន់Marckris÷

សន្ទនាចប់ជេមងាកមកញញឹមដាក់ហ្វូតព្រោះថានាយដឹងក្នុងចិត្តរួចហើយថាហ្វូតនិងជ្រើសយកនាយទោះមានMarckris 10នាក់មកដណ្ដើមទៀតក៏ហ្វូតនៅតែជ្រើសយកនាយដែរ...

បើនិយាយពីMarckrisវិញនាយកំពុងតែនៅមិនសុខព្រោះថាពេលនេះហ្វូតនៅជាមួយជេមបើនៅជាមួយអ្នកផ្សេងប្រហែលmarckrisនាយមិនសូវបារម្ភទេតែនេះហ្វូតកំពុងនៅជាមួយអតីតប្ដីបើមានហេតុត្រូវគ្នាវិញកើតឡើងMarckrisមិនត្រូវខាតពេលវេលាទទេហាស?

មិនអាចពន្យាពេលតទៀតបានMarkrisបានខលទៅណាណូនដើម្បីអោយណាណូនទៅយកហ្វូតមកវិញ÷

«ហាឡូណាណូន?»

«អឺមានការអីតេមកទាំងព្រលឹម?»

«ឯងមិនដឹងរឿងរបស់ហ្វូតទេហី?»

«ហ្វូតកើតអី?ល្ងាចមិញយើងអត់បានទៅផ្ទះទេទើបមិនដឹងរឿង»

«ពេលនេះហ្វូតកំពុងត្រូវលោកជេមីណាយចាប់ខ្លួនទៅហើយបើឯងមិនប្រញាប់ទៅយកមកវិញទេយើងខ្លាចតែហ្វូតមិនមានសុវត្តិភាព»

«អឺOkប៉ុននឹងបានហើយចឹងរឿងហ្វូតឯងមិនបាច់បារម្ភទេចាំយើងទៅយកគេមកវិញ»

បន្ទាប់ពីនិយាយទូរសព្ទចប់ណាណូនប្រញាប់បើកឡានចេញពីក្រុមហ៊ុនដើម្បីទៅរកហ្វូត ក្នុងពេលកំពុងបើកឡាននោះណាណូនក៏បានខលទៅហ្វូតផងដែរតែអ្នកដែលលើកមិនមេនជាហ្វូតឡើយគឺជាជេម÷

«ហ្វូតឯងនៅឯណា?»

«ជំរាបសួរបងថ្លៃហ្វូតកំពុងគេងបងថ្លៃមានការអីមេនទេ?»

«លោកGeminiយកចាប់ប្អូនខ្ញុំទៅធ្វើអី?លោកបានធ្វើស្អីប្អូនខ្ញុំខ្លះ?ឆាប់អោយប្អូនខ្ញុំមកខ្ញុំវិញភ្លាម!»

«ឈប់សិនបងថ្លៃអ្នកណាប្រាប់បងថាខ្ញុំចាប់ហ្វូតមក?»

«បើលោកមិនចាប់ទៅលោកប្រុងប្រាប់ថាហ្វូតជាអ្នកទៅរកលោកដល់ផ្ទះខ្លួនឯងមេនទេ?»

«ពិតមេនហើយមិនបានកុហកទេខ្ញុំហ៊ានស្បថ!»

«ឆាប់នាំហ្វូតត្រឡប់មកវិញភ្លាមបើមិនចង់ផ្អើលក្រុង!»

«ចាំហ្វូតភ្ញាក់សិនចឹងចាំខ្ញុំជូនទៅវិញតែប្រហែលយូរតិចហើយព្រោះយប់មិញគេងបានតិច!»

តឺត!ខ្ជិលអោយណាណូននិយាយតវ៉ាច្រើនជេមចុចទូរសព្ទបិតតែម្ដងរួចនាយដើរមកក្បែរគ្រែរួចដាក់ខ្លួនអង្គុយក្បែរហ្វូត÷

«អូនសម្លាញ់ល្មមក្រោកបានហើយណាអ្នកផ្ទះអូនឆ្លេឆ្លារកអូនពេញផ្ទះហើយ...»

«សុំគេង5នាទីទៀត...» មាត់និយាយតែភ្នែកមិនខ្ចីបើកនៅមានយកភួយមកគ្របមុខទៀតតែត្រូវជេមទាញភួយចេញ

«បើអូនមិនក្រោកឥលូវទេហេតុការណ៍យប់មិញនិងកើតឡើងម្ដងទៀត!»

ឮសម្ដីជេមហើយបើងងុយក៏ត្រូវតែងើបដែរហ្វូតងើបឡើងទាំងមុខម៉ូវតែម្ដង÷

«ចេញទៅអាមនុស្សល្មោប!»

ហ្វូតដេញជេមចេញដើម្បីខ្លួនចុះពីលើគ្រែហើយឆ្ងល់កន្លែងផ្សេងមិនចុះមិចបានចុះកន្លែងដែលគេអង្គុយ?ហ្វូតចុះពីលើគ្រែដើរចូលក្នុងបន្ទប់ទឹកហើយក៏ឃើញដើរចេញមកវិញ÷

«Awwអត់ងូតទឹកទេមេន?»ជេម

«ខ្ចីខោអាវពាក់សិនមក»

«ខ្ចីមួយម៉ោង50$»

«យីអីក៏រកស៊ីចាក់កម្លេះចាំស្អែកយកមកសងវិញ»

«ចាំតិចចាំយកអោយ»

ជេមដើរទៅបើកយកអាវនៅក្នុងទូររួចហុចអោយទៅហ្វូត÷

«អាវរបស់អ្នកណា?»

«អាវបង!»

«កុំមកកុហកមាឌដូចលោកពាក់ចុះដែរហីអាវឡើងតូចនិង?»

«អាវនិងបងទិញមកទុកចោលយូរហើយ»

«អរគេយកអាវគេចោលយកមកអោយយើងពាក់អរយល់ហី»

«ហ្វូត...»

«ហឹស!»

ជេមមិនដឹងថាត្រូវនិយាយបែបមិចជាមួយហ្វូតទេសុខៗងក់ងរខ្ទើតចឹងទៅ

SKIP>>>

កាត់មកដល់ពេលដែលជេមជូនហ្វូតមកដល់មុខផ្ទះ÷

«អគុណ»

«អេឈប់សិនអគុណតែមួយម៉ាត់និងទេ?»

«ហើយចង់បានអីទៀត?»

ជេមមិនឆ្លើយតែជេមបានចង្អុលលើថ្ពាល់របស់គេគឺចង់អោយហ្វូតថើបនិងហើយ÷

«ល្មមៗបានហើយជេម»

«ថើបតែមួយខ្សឺតក៏បានដែរណាៗៗ»

ជុប៎!

«អូយត្រជាក់ចិត្ត»

ហ្វូតពិតជាហួសចិត្តនិងជេមខ្លាំងណាស់ធ្វើចឹងទៅគួរអោយចង់នៅក្បែរខ្លះ!

ហ្វូតដើរចូលទៅក្នុងផ្ទះឃើញគីនកំពុងអង្គុយចុចទូរសព្ទចំណែកលោកពូនិងណាណូនកំពុងអង្គុយចាំគេក្នុងនោះក៏មានMarckrisផងដែរ÷

«ប៉ាជេម!»

សម្លេងរបស់គីនធ្វើអោយហ្វូតងាកទៅមើលខាងក្រោយមិនដឹងថាជេមមកតាមខ្លួនតាំងពីពេលណាទេ÷

«មកតាំងពីពេលណានៀគ?»

«មកតាមក្រោយអូននិងហើយ! គីនកូនពូជមករកប៉ាមកកូន»

គីនរត់ទៅអោបប៉ារបស់ខ្លួនហ្វូតមិនសូវពេញចិត្តអោយធ្វើបែបនេះប៉ុន្មានទេ÷

«បាត់ឈឺរបួសខ្លះឬនៅកូន?»

«គ្រាន់បើហើយប៉ាចុះប៉ាវិញជោគជ័យដែរទេ?»

«មកដល់ដៃប៉ាហើយគិតថារួចខ្លួន?»

«ប៉ាពិតជាពូកែមេន...»

ប៉ាកូនគេខ្សិបខ្សាវគ្នាទៅវិញទៅមិនដឹងថានិយាយគ្នាពីស្អីខ្លះទេហ្វូតក៏ទៅទាញគីនអោយចេញឆ្ងាយពីជេម÷

«គីនប៉ាប្រាប់ថាមិចស្ដាប់ប៉ាដែរទេ?»

«កូនសុំទោសកូនភ្លេចខ្លួន»

«Awwមកឈរមួយថ្ងៃហើយភ្លេចជំរាបប៉ាក្មេកនិងបងថ្លៃជំរាបសួរបាទ»

«អ្នកណាហៅមក?»លោកពូ

«បងថ្លៃប្រាប់ថាអោយនាំហ្វូតមកវិញហើយខ្ញុំក៏ធ្វើតាមបើតាមពាក្យចាស់លោកថាធ្វើអ្វីត្រូវធ្វើអោយចប់ចុងចប់ដើមចឹងខ្ញុំជូនហ្វូតមកក៏ត្រូវជូនអោយដល់ក្នុងផ្ទះដូចគ្នា»

«ជូនហើយក៏ត្រឡប់ទៅវិញទៅ»ណាណូន

«ខ្ញុំគង់តែទៅទេព្រោះខ្ញុំអាឡាក់ស៊ីជាមួយសត្វសុខនផ្ទះមានសត្វឆ្កែដែលដឹងក្លិនល្អដល់ហើយណ៍»

«លោកថាអ្នកណាឆ្កែ?»Marckris

«ថាអោយលោកទេដឹងពូកែតាមឆ្អឹងហើយនៅពូកែហិតក្លិនទៀតខ្វះតែកន្ទុយទេកុំអីឆ្កែសុទ្ធ»

«លោក!»

«បានហើយជេមលោកត្រឡប់ទៅវិញសិនទៅ»

«ក៏បានបាយៗប្រពន្ធសម្លាញ់ជួបគ្នាថ្ងៃក្រោយ»

END

ភាគក្រោយគឺជាសង្គ្រាមរវាងMarckrisនិងGemini

50 Vote for next part 😚 🤍

Contents
Contents

Comments(0)

Join the discussion — sign in to leave a comment

Sign In to Comment

No comments yet. Be the first to share your thoughts!