Chapter 33 of 46

ភាគទី33 : Accident

✵Between Us✵[END]180 words~1 min read

#BetweenUs

#ភាគទី33

Note: សុំទោសចំពោះអក្ខរាវិរុទ្ធផងណាអ្នកទាំងអស់គ្នាព្រោះថាអេតមីនអត់បានផ្ដោតលើវាទេអេតមីនសរសេរដើម្បីអោយអ្នកទាំងអស់គ្នាងាយអានងាយយល់ប៉ុណ្ណោះបើមានកំហុសខុសឆ្គងត្រង់ណាសុំអធ្យាស្រ័យផង🌱

________________________________________

________________________________________

បន្តពីភាគមុនគឺជេមបានចេញពីផ្ទះហ្វូតគ្រាន់តែចេញផុតរបងភ្លាមមានឡានមួយតាមជេមភ្លាម÷

«ខាំមិនលែងពិតមេន!»

ជេមកាន់ចង្កូតយ៉ាងហ្មត់ចត់សម្លឹងមើលផ្លូវផងមើលឡានដែលតាមគេពីក្រោយផងក្នុងពេលនេះឧបសគ្គគឺមនុស្សមិនដឹងថាព្រឹកនេះស៊យអ្វីម្លេះទេទើបមានមនុស្សមកធ្វើចរាចរណ៍លើផ្លូវច្រើនយ៉ាងនេះ។ ជេមព្យាយាមបើកពង្វៀងផ្លូវដែរតែឡានដែលដេញតាមនោះហាក់ដូចជាច្បាស់លាស់និងផ្លូវទីនេះខ្លាំងណាស់ទោះធ្វើយ៉ាងណាក៏នៅតែតាមទាន់ដែរ...

ប្រាវ....ដោយខ្លាចបុកមនុស្សជេមសុខចិត្តជ្រេចង្កូតទៅបុកបង្គោលភ្លើងធ្វើអោយឡានផ្នែកខាងបុកខ្ទេចអស់រលីងចំណែកមនុស្សមិនដឹងថាទៅជាយ៉ាងណាទេ...

SKIP>>

តឺត...តឺត...ហ្វូតកំពុងតែស្ថិតនៅក្នុងក្រុមហ៊ុនមើលខុសត្រូវការនាំចេញនាំចូលផលិតផលរបស់នាយប៉ុន្តែពេលនោះសំឡេងទូរសព្ទបានរោទិ៍ឡើងនាយប្រញាប់ទៅលើក÷

«ហាឡូជំរាបសួរខ្ញុំបាទFourth Nattawat »

«បាទជំរាបសួរពួកយើងជាប៉ូលីស»

«លោកប៉ូលីសមានការអ្វីមេនទេ?»

«លោកជាសាច់ញាតិរបស់លោកGemini Norawit មេនទេចៃដន្យអីឃើញលេខរបស់លោកនៅក្នុងទូរសព្ទដៃរបស់គាត់»

«អរបាទគ្រាន់តែជាអ្នកស្គាល់គ្នាទេចុះមានរឿងអ្វីមេនទេលោកប៉ូលីស?»

«លោកGeminiជួបគ្រោះថ្នាក់ចរាចរណ៍ពេលនេះកំពុងសម្រាកនៅមន្ទីពេទ្រ»

ក្ដុក!ប៊ិចដែលហ្វូតកំពុងតែកាន់ត្រូវបានជ្រុះទៅក្រោមព្រោះថាពេលនេះហ្វូតស្លន់និងដំណឹងមួយនេះខ្លាំងណាស់÷

«គេត្រូវអ្វីធ្ងន់ធ្ងរដែរទេលោកប៉ូលីស?»

«ខាងយើងក៏មិនដឹងដូចគ្នាអញ្ជើញលោកមកសាកសួរព័ត៌មានពីខាងមន្ទីពេទ្រដោយខ្លួនឯងចុះ»

«បាទលោកប៉ូលីសអគុណច្រើន»

ហ្វូតបិទទូរសព្ទរួចប្រញាប់ទៅកាន់មន្ទីពេទ្រដើម្បីទៅមើលអាការ:ជេម។ ហ្វូតរត់យ៉ាងលឿនចូលទៅក្នុងមន្ទីពេទ្រ÷

«អ្នកគ្រូពេទ្រ Gemini norawit Titicharoenrak សម្រាកនៅបន្ទប់ណាដែរ?»

«ចាំបន្តិចខ្ញុំសុំឆាកមើលសិន...នៅបន្ទប់លេខ4ជាន់ទី2ចាស»

«អគុណ»

ហ្វូតបន្តរត់ទៀតចំណែកអ្នកគ្រូពេទ្រដែលនៅទីនោះក៏ចាប់ផ្ដើមពិភាក្សាគ្នា÷

«យើងថាព័ត៌មានដែលចុះថាពួកគាត់មានទំនាក់ទំនងនិងគ្នាគឺជាព័ត៌មានពិតហើយ»

«យើងក៏ថាចឹងដែរបារម្ភពីគ្នាដល់ថ្នាក់នេះអ្នកដទៃឯណាទៅធ្វើបែបនេះនោះ?»

«ឡើងកប៉ាល់ហីតោះ?»

«GeminiFourth Forever hehehe»

ក្រឡេកមកមើលហ្វូតដែលកំពុងបារម្ភពីជេមស្ទើរស្ទះខ្យល់ឯនេះវិញ។មកដល់បន្ទប់លេខ4ហ្វូតបានបើកទ្វាចូលមកឃើញសភាពជាមានរបួសនៅលើមុខព្រមទាំងមានរុំក្រណាត់នៅលើក្បាលទៀតផង។ មិនដឹងថាយ៉ាងមិចទេទឹកភ្នែករបស់ហ្វូតស្រាប់តែស្រក់ចុះមក÷

«ជេម...ហឹក...ហឹក...បងកុំកើតអីណាឆាប់ដឹងខ្លួនមក»

ហ្វូតអោបរាងកាយជេមដែលកំពុងគេងស្ងៀមនៅលើគ្រែ...ទឹកភ្នែកក្ដៅសើមរបស់ហ្វូតធ្វើអោយជេមដឹងខ្លួនរួចសម្លឹងទៅមើលហ្វូតដោយកែវភ្នែកងើយឆ្ងល់÷

«លោក...»

«ជេមបងដឹងខ្លួនហើយហេស?បងឈឺខ្លាំងដែរទេ?បងត្រូវត្រង់ណាខ្លះ?បងបើកឡានយ៉ាងមិចទើបទៅបុកបង្គោលភ្លើងបែបនេះហាស?»

«លោកជាអ្នកណា?ពួកយើងធ្លាប់ស្គាល់គ្នាដែរមេនទេ?»

«ជេមអត់កំប្លែងទេអូនបារម្ភពីបងខ្លាំងណាស់ដឹងទេ?»

«ខ្ញុំមិនស្គាល់លោកពិតមេន...លោកជាអ្នកណាហេតុអីហៅខ្ញុំបងហើយហៅខ្លួនឯងថាអូន?»

«ជេម...បងចាំខ្ញុំមិនបានពិតមេនហេស?បងបាត់ការចងចាំមេនទេ?»ទឹកភ្នែករបស់ហ្វូតស្រក់មកម្ដងទៀតហើយស្រក់មកម្ដងនេះគឺជាទឹកភ្នែកនៃការខកចិត្តទៀតហើយមេនទេហ្វូតត្រូវជួបរឿងរញេរញៃទៀតហើយមេនទេ ជេមបាត់ការចងចាំជេមមិនចាំថានាយជាអ្នកណា ជីវិតឆ្គួតស្អីបែបនេះ

ចំណែកជេមវិញសម្លឹងមុខហ្វូតដែលកំពុងយំភ្លឹសៗបែបមិនយល់សាច់ការ÷

«លោកយំ?ហេតុអ្វីលោកយំ?»

«ជេមបងសាករកនឹកមើលអូនFourtជាប្រពន្ធរបស់បងណា»

«ប្រពន្ធ?យើងជាប្រុសដូចគ្នានិង?»

«ជេមបងសាកគិតមួយៗបងសាករកមើលៗថាអូនជាអ្នកណាបងជាអ្នកណាហើយពួកយើងត្រូវជាអ្វីនិងគ្នា?»

ជេមក៏ព្យាយាមគិតតែនៅតែគិតមិនឃើញខួរក្បាលនាយពេលនេះគឺទរទេស្អាតតែម្ដង÷

«នឹកមិនឃើញទេ!»

ឮចម្លើយជេមហើយហ្វូតខកចិត្តជាខ្លាំងនាយអោនមុខសម្រកទឹកភ្នែកប៉ុន្តែពេលនោះស្រាប់តែឮសម្លេងជេមសើចតិចៗ÷

«Hehehe...»

«ជេមបងសើចអីបងចាំវិញបានហើយមេនទេ?»

«អ្នកណាទៅភ្លេចភរិយាតូចរបស់បងនោះហឹម?»

រំភើបពេកហ្វូតក៏ចាប់អោនជេមមួយទំហឹងគ្មានខ្វល់ពីរបួសជេមថាបែបណាឡើយ÷

«អូៗបានហើយកុំយំណាបងមិនកើតអីទេបងអស់អីហើយរបួសប៉ុននឹងឆ្ងាយពីបេះដូងណាស់»

ហ្វូតប្រលែងការអោបរួចសម្លឹងមុខជេមដោយកែវភ្នែកដកដោយទឹកថ្លា÷

«ជូតទឹកភ្នែកអោយស្អាតមើលជ្រះម្សៅអស់ហើយ...»ជេមជូតទឹកភ្នែកអោយហ្វូតថ្នមៗបំផុត

«អូនទទួលស្គាល់ហើយមេនទេថាអូនជាប្រពន្ធបង?»

ឮសម្ដីជេមហើយទឹកភ្នែកហ្វូតឈប់ហូរតែម្ដងហ្វូតបានដកដៃជេមចេញពីមុខខ្លួនយ៉ាងលឿន÷

«អ្នកណាជាប្រពន្ធលោក?»

«Awមិញហៅបងសោះឥឡូវហៅលោកទៀតហាសបងតាមមិនទាន់ទេនៀគ?»

«ខ្ញុំហៅលោកថាបងពីកាលមិនបានហៅសូម្បីតែបន្តិច...»

«ចុះមិញអ្នកណានិយាយថាជេមបងសាករកនឹកមើលអូនFourtជាប្រពន្ធរបស់បងណា...»

«អ្នកណានិយាយ??»

ហ្វូតងាកមុខចេញមិនហ៊ានមើលមុខជេមទេព្រោះថាអៀនខ្លាំងៗ

«មិនបាននិយាយហើយចាំបាច់អៀន?»

«មិនបានអៀបទេកុំចេះតែនិយាយ»

«បើមិនអៀនបែរមុខមកនេះមក!»

ជេមបង្វិលមុខហ្វូតអោយសម្លឹងមកនាយ...កែវភ្នែកទាំងគូរប្រសព្វគ្នាធ្វើអោយបេះដូងលូតញាប់ខុសពីធម្មតា...ជេមអោនមុខតិចៗទៅរកហ្វូតហើយក៏...

ក្រាក....

«ប៉ាជេម!!!»

ជិតបានថើបគ្នាហើយនិងហាសគីនមិនដឹងជាស្អីទេមកកាត់ចង្វាក់អស់រលីង÷

«មកកាត់ចង្វាក់អត់ទេនៀគ?»

«ខ្វះពេលមកហ៍កូនពូជប៉ា?»ជេម

«សុំទោសបាទមិនចង់មកកាត់ចង្វាក់ទេតែចាំលើកក្រោយទៅណ៍?»

«លើកក្រោយអីគីន?»ហ្វូតនិយាយបែបអៀនៗ

«អូហូប៉ាតូចអៀនឡើងថ្ពាល់ក្រហមដូចប៉េងប៉ោះទុំហើយនៀគ»

ជេមនិងគីននាំគ្នាញ៉ោះហ្វូតឡើងហ្វូតអៀនរកយំផងអីផងតែជេមសើចមេនតែខួរក្បាលនាយកំពុងតែគិតថានិងធ្វើបែបណាចំពោះអ្នកបង្កហេតុធ្វើអោយនាយចូលពេទ្របែបនេះ!

END

Good night Everyone Sweet dream na khub😚🤍

50 Vote for next part 🫶

Contents
Contents

Comments(0)

Join the discussion — sign in to leave a comment

Sign In to Comment

No comments yet. Be the first to share your thoughts!