Chapter 41 of 46

ភាគទី41: save

✵Between Us✵[END]183 words~1 min read

#BetweenUs

#ភាគទី41

Note: សុំទោសចំពោះអក្ខរាវិរុទ្ធផងណាអ្នកទាំងអស់គ្នាព្រោះថាអេតមីនអត់បានផ្ដោតលើវាទេអេតមីនសរសេរដើម្បីអោយអ្នកទាំងអស់គ្នាងាយអានងាយយល់ប៉ុណ្ណោះបើមានកំហុសខុសឆ្គងត្រង់ណាសុំអធ្យាស្រ័យផង🌱

________________________________________

________________________________________

ក្រោយពីសន្លប់អស់ជាច្រើនម៉ោងហ្វតបានដឹងខ្លួនពីសន្លប់។ នាយតូចសម្លឹងមើលជុំវិញខ្លួនឃើញថាគ្រប់យ៉ាងប្លែកមិនមេនផ្ទះនាយហើយក៏មិនមេនផ្ទះជេមដែរតើពេលនេះនាយនៅទីណា?÷

«យើងនៅទីណាចេះ?»

ជើងតូចៗសម្រូតចុះពីលើគ្រែទាំងដែលក្នុងខ្លួននៅធីងធូងនៅឡើយ។ ហ្វូតដើរទៅបើកទ្វាតែបើកមិនចេញព្រោះចាក់សោពីក្រៅបាត់ទៅហើយបើកយ៉ាងណាក៏បើកមិនចេញដែរ÷

«អ្នកណានៅខាងក្រៅជួយបើកទ្វាបន្តិចមក!ជួយផងអ្នកណាក៏បានដែរជួយផង»

ហ្វតព្យាយាមគោះទ្វាខ្លាំងៗដើម្បីសុំជំនួយពីអ្នកខាងក្រៅ ហើយក៏បានផលពិតមេនទ្វាបានបើកឡើងនាំយកបុរសមាឌធំៗ3_4នាក់ដើរចូលមកស្លៀកពាក់ឈុតខ្មៅមើលទៅពួកនេះដូចជាអង្គរក្សចឹង÷

«មានអ្វីមេនទេកម្លោះតូច?»

«កម្លោះឪឯងអីយើងមានប្ដីហើយ!ពួកឯងជាអ្នកណាហើយចាប់យើងមកទីនេះធ្វើអី?»

«ប្ដីឯងបានផ្ញើឯងនៅទីនេះចឹងជួយធ្វើខ្លួនអោយល្អៗផងបើមិនចង់ឈឺខ្លួន»

«យើងដូចជាប្រហែលមុខពួកឯង....»

ហ្វតព្យាយាមគិតរកមើលមេនហើយពួកនេះគឺជាពួកដែលតាមសម្លាប់ប៉ារបស់ណាណូនកាលជាច្រើនឆ្នាំមុន÷

«ចាំបានហើយឯងគឺជាពួកដែលតាមសម្លាប់លោក Korapanកាលពីច្រើនឆ្នាំមុន!»

«ឯងស្គាល់គាត់ឯងត្រូវជាអ្វីនិងគាត់?»

«ហេតុអីយើងត្រូវប្រាប់ឯង?»

មិននិយាយច្រើននាយសិង្ហដកកាំភ្លើងចេញមកតម្រង់ទៅរកហ្វត÷

«បើឯងមិននិយាយឯងស្លាប់!»

«ហឹសឯងនេះហេសហ៊ានសម្លាប់យើង?ត្រឹមជាកូនចៅដូចឯងបានត្រឹមតែព្រុសតែមិនហ៊ានខាំ!»

នៅពេលដែលហ្វតនិយាយត្រូវចំណុចនាយសិង្ហសូកកាំភ្លើងចូលក្នុងចង្កេះខោវិញហើយឈានជើងដើរទៅរកហ្វតបន្តិចម្ដង÷

«ទោះយើងមិនហ៊ានសម្លាប់ឯងតែឯងកុំសម្ដីបានជាមួយយើងពេកក្រែងប្ដីឯងមកជួយមិនទាន់!»

«ជេមពាក់ព័ន្ធអ្វីជាមួយនិងពួកឯង?»

«ពាក់ព័ន្ធអ្វីចឹងហេស?សព្វថ្ងៃនេះបើគេមិនមានលោកម្ចាស់ជួយពីក្រោយឯងគិតថាជីវិតវាអាចខ្ពស់ត្រដែតមានអំណាចដល់ថ្នាក់នេះមេនទេ?»

«លោកម្ចាស់ឯងជាអ្នកណា?»

«អនាគតប្រធានាធិបតីជំនាន់ទី15 ប្រាកសិទ្ធធិវង្ស»

«អរ....ពូមួយឃើញធ្វើអំពើល្អក្នុងបណ្ដាញសង្គមរហូតនិងមេនទេ?ខំសរសើរតាមពិតក្រុមតែមួយសោះស្រមៃមិនចេញទេបើគេបានឡើងគ្រប់គ្រងប្រទេសពិតមេនប្រទេសនេះនិងគ្មានសន្តិសុខទេ»

«មិនដឹងរឿងឯងកុំចេះតែនិយាយ!»

«មានអ្វីដែលយើងមិនដឹង? អំពើខ្មៅងងឹតរបស់ពួកឯងអ្នកណាក៏ដឹងដែរតែគេមិននិយាយទាំងរឿងពុករលួយកៀបសង្កត់ប្រជាជន លេបត្របាក់ដីប្រជាជនមានក្រុមសព្វហើយនៅមានរឿងសម្លាប់គេដើម្បីប្រយោជន៍ខ្លួនឯងទៀត»

«ដឹងច្រើនដូចឯងគង់តែឆាប់ស្លាប់ទេ!»

«ស្លាប់យើងមិនខ្លាចទេខ្លាចតែស្លាប់ហើយមិនដឹងថាស្លាប់ដោយសារអីតើ!»

«ឯងនេះពូកែសម្ដីដូចជេមីណាយចឹង! ចង់ដឹងណាស់ថារវាងជីវិតឯងនិងកូនហើយនិងស្រ្តីម្នាក់គេជ្រើសយកមួយណា»

នាយសិង្ហនិយាយហើយក៏ញញឹមធម្មតារួចបើខ្នងដើរចេញ។ ឆ្លៀតឱកាសនោះហ្វតទាញដំបងវាយបាល់វាយទៅលើនាយសិង្ហាមួយទំហឹងធ្វើអោយនាយនោះសន្លប់បែកក្បាលហូរឈាមចំណែកគ្នាវាដែលនៅសល់ក៏ប្រញាប់ចូលមកតទល់ជាមួយហ្វតមានកាំភ្លើងផងអីផងតែត្រូវហ្វតវាយរាបដេកនិងដីអស់ឈាមដែលចេញពីរាងកាយពួកវាធ្វើអោយប្រលាក់អាវហ្វតរួមទាំងមុខរបស់ហ្វតបន្តិចផងដែរ។ ហ្វតកាន់ដំបងនោះរត់ចេញទៅក្រៅដើម្បីរកផ្លូវចេញតែមិនទាន់ទាំងដើរបានប៉ុន្មានជំហ៊ានផងហ្វតត្រូវគេស្កាក់មុខជាប់ទាំងមុខទាំងក្រោយទៅណាមិនរួចឡើយ....

ផ្លាប់ៗៗៗសម្លេងទះដៃបន្លឺឡើងជាមួយវត្តមានរបស់លោក ប្រាក់សិទ្ធធិនវង្ស និងកូនចៅរបស់គាត់÷

«ពូកែណាស់អស្ចារ្យមេនៗ»

នាយសិង្ហក៏បានមកតាមក្រោយគេដែរតែក្បាលហូរឈាមមកមិនឈប់ លោកប្រាកសិទ្ធនិយាយបន្ថែម÷

«មិនដែលឃើញទេគូរស្នេហ៍អ្វីevil ទាំងប្ដីទាំងប្រពន្ធបែបនេះ»

«ខ្ញុំមិនដែលស្គាល់លោកទេលោកធ្វើបែបនេះធ្វើអី?»

«ឯងមិនស្គាល់យើងតែយើងស្គាល់ប្ដីឯងអបរអរសាទរផងណាប្ដីរបស់ឯងជិតបានសម្លាប់មនុស្សទៀតហើយ5555»

«សួរតាមត្រង់ជាតិជាសត្វមេនទេទើបកើតមកជាតិនេះសន្ដានអន់ម្លេះ?»

«ប្រហើនហ៊ានមកប្រមាថយើងផងហេស?»

«យ៉ាងមិចខឹង?មនុស្សដូចលោកគ្មានថ្ងៃបានឡើងធ្វើប្រធានាធិបតីទេជឿខ្ញុំឈប់ត្រឹមនិងខំនាំតែហត់ទេ!»

«មនុស្សធម្មតាដូចឯងកុំមកចេះដឹង!»

«លូវចង់បានអីនិយាយមកស្រួលដោះស្រាយគ្នាអោយហើយកុំអោយតាប៉ែច្រើន»

«យើងមិនចង់បានអីពីឯងទេអ្វីដែលយើងចង់បានគឺអោយជេមីណាយវាធ្វើតាមបញ្ជាយើង! ពួកឯងចូលទៅចាប់ខ្លួនវាទៅ!»

លោកប្រាកសិទ្ធបញ្ជាទៅកូនចៅហើយពួកន៉ក៏ចូលទៅចាប់ហ្វតតែត្រូវហ្វតវាត់ម្នាក់មួយដំបងចង់បាក់ឆ្អឹង÷

«ពួកអាអត់បានការមនុស្សតូចតែមួយសោះចាប់មិនបាន!»

ដោយអត់ទ្រាំមិនបានគាត់ដកកាំភ្លើងចេញមកស្ងៀមទាំងហ្វតស្ងៀមទាំងកូនចៅរបស់គាត់...

SKIP>>>>

ក្រឡេកមកមើលជេមដែលកំពុងតែតាមដានលោកស្រីឆោមផ្កាជេមតាមដានសកម្មភាពគាត់គ្រប់ទីកន្លែងមិនថាគាត់ទៅណាគឺជេមទីនោះ។ ថ្ងៃនេះជេមបានបន្លំខ្លួនចូលទៅស្ដាប់ការថ្លែងសន្ទរកថារបស់អ្នកស្រីឆោមផ្កានៅឯឈៀងមៃស្ដីពីការបោះឆ្នោតរលសប្រធានាធិបតីក្នុងរឿងនេះ អ្វីដែលយើងគួរតែដឹងបន្ថែមទៀតនោះគឺលោកស្រីឆោមផ្កានិងលោកគូរ៉ាផាន់តែងទៅណាមកណាជាមួយគ្នាទោះជាពួកគាត់ត្រូវឈរឈ្មោះបោះឆ្នោតដូចគ្នាក៏ដោយរបៀបណាពួកគាត់មានគម្រោងល្អសម្រាប់ប្រទេសដូចគ្នាចឹងក៏ជួយsppគ្នាទៅវិញទៅមកអ្នកណាជាប់ឆ្នោតអ្នកនោះក៏ឡើងកាន់ដំណែងហើយមើលថែប្រទេសជាតិជាមួយគ្នា...

បន្ទាប់ពីថ្លែងសុន្ទរកថាចប់អ្នកស្រីក៏ចុះមកសម្រាកនិងឡើងឡានត្រឡប់មកវិញ តែមុននិងឡើងសការីរបស់គាត់បានមកខ្សិបគាត់នូវព័ត៌មានមួយគាត់ក៏ប្រាប់បន្តទៅលោកគូរ៉ាផាន់ហើយពួកគាត់ចុះពីលើឡានទៅទាំងពីរនាក់។ ពួកគាត់បានមកជួបជេមនៅក្នុងផ្ទះមួយនៅក្បែរនោះពួកគេសម្លឹងទៅជេមដោយកែវភ្នែកសង្ស័យនិងមិនទុកចិត្តឡើយ÷

«អាចទុកចិត្តខ្ញុំបាន...ខ្ញុំមកនេះគ្រាន់តែមកនិយាយកិច្ចសំខាន់មួយប៉ុណ្ណោះ»

ឮបែបនេះពួកគាត់ទាំងពីរក៏យល់ព្រមអង្គុយចុះនៅលើកៅអី÷

«លោកជេមមានការអ្វីក៏ឆាប់និយាយមកព្រោះពួកខ្ញុំសល់ពេលមិនច្រើនទេ»

ជេមសម្លឹងទៅពួកគាត់ដោយស្នាមញញឹម

SKIP>>>>

កាត់ដល់ពេលដែលអ្នកស្រីឆោមផ្កានិងលោកគូរ៉ាផាន់ចូលមកក្នុងឡានវិញហើយឡានបានបើកចេញទៅ។ អ្នកស្រីឆោមផ្កានិយាយឡើង÷

«លោកគិតបែបណាចំពោះសំណើរមុននេះ?»

«ខ្ញុំថាយើងកុំទាន់ទុកចិត្តគេអីអាម្នាក់និងខ្ញុំស្គាល់វាច្បាស់ណាស់»

«លោកថាគេជាមនុស្សបែបណា?»

«បើថាជាមនុស្សត្រង់ក៏ត្រូវជាមនុស្សខិលខូចត្រូវ»

«សម្រេចថាបែបណាអោយប្រាកដ?»

«ខ្ញុំស្គាល់គេតែមិនដឹងគួរប្រាប់បែបណាអោយត្រូវអ្នកស្រីសង្កេតមើលខ្លួនឯងទៅគង់តែដឹងទេ»

SKIP>>>

អ្នកស្រីឆោមផ្កាបានត្រឡប់មកដល់ផ្ទះវិញដោយសុវត្តិភាពចំណែកលោកគូរ៉ាផាន់ក៏បន្តទៅកាន់គោលដៅរបស់គាត់បន្តទៀត...

អេតមីនរៀបរាប់អំពីផ្ទះអ្នកស្រីឆោមផ្កាសិនគឺផ្ទះរបស់គាត់គឺជាផ្ទះឈើបុរាណមានក្បូរក្បាច់រចនាយ៉ាងប្រណិតជាផ្ទះឈើមេនតែផ្ទះនេះមិនមេនតូចឡើយ។ តោះចូលសាច់រឿងរបស់យើងវិញអ្នកស្រីមកដល់ផ្ទះគាត់រកទៅបន្ទប់របស់គាត់តែអ្នកបម្រើបានហៅគាត់អោយឈប់រួចហុចប្រអប់មួយអោយទៅគាត់÷

«មានអ្នកផ្ញើរបស់មកអោយចាស»

«ចាសអគុណ»

អ្នកស្រីទទួលប្រអប់នោះដោយមិនបានគិតអ្វីច្រើនឡើយគាត់បានបើកប្រអប់នោះមើលស្របពេលជាមួយគ្នានោះទូរសព្ទរបស់គាត់ក៏បានរោទិ៍ឡើងដូចគ្នាប៉ុន្តែគាត់មិនបានឮឡើយព្រោះថាទូរសព្ទនៅក្នុងកាបូបដែលឆ្ងាយពីគាត់

Boom 💥 💥

សម្លេងផ្ទុះឮចេញពីក្នុងផ្ទះរបស់គាត់ស្របជាមួយនិងអណ្ដាតភ្លើងរួមទាំងផ្សែងបានចេញពីផ្ទះរបស់គាត់យ៉ាងសន្ធឹកសន្ទាប់!

ក្រឡេកមកមើលប្លង់មួយទៀតដែលបង្ហាញអោយឃើញជេមបានដើរចូលទៅក្នុងភូមិគ្រឹះរបស់លោកប្រាកសិទ្ធវង្សជាមួយទឹកមុខដ៏មាំ។ ជេមបានដើរចូលទៅរកលោកប្រាកសិទ្ធដែលកំពុងអង្គុយគង់ទាក់ខ្លារងចាំគេជាស្រេច÷

«ដោះលែងប្រពន្ធខ្ញុំបានឬនៅ?»

លោកប្រាកសិទ្ធញញឹមហើយលើកដៃធ្វើជាសញ្ញាអោយកូនចៅនាំហ្វតចេញមក។ ឃើញសភាពហ្វតមិនអីជេមក៏ធូរចិត្ត÷

«នេះប្រពន្ធរបស់ឯងនៅគ្រប់32តែថាប្រពន្ធឯងនេះកូរសម្បើមណាស់តូចតែមាឌទេវ៉ៃពួកនេះរាប»

«អស់កិច្ចការខ្ញុំហើយជំរាបលា»

ជេមដើរទៅទាញដៃហ្វតចេញមកក្រៅដើរសំដៅទៅឡានរបស់ពួកគេ។ លោកប្រាកសិទ្ធសម្លឹងមើលការចាកចេញរបស់ពួកគេដោយស្នាមញញឹមរួចនិយាយទៅកាន់នាយសិង្ហ÷

«សម្លាប់ពួកវា!»

END

ដឹងកាលចប់ទេអញចង់សរសេរអោយឆាប់ចប់ណាស់អាលបានទៅសរសេររឿងខ្មោចតែបើឆាប់ចប់សាច់រឿងវាអត់ន័យ😭

50 vote for next part 😚 🤍

Contents
Contents

Comments(0)

Join the discussion — sign in to leave a comment

Sign In to Comment

No comments yet. Be the first to share your thoughts!