Back
/ 34
Chapter 12

🌹កូនប្រសារលេខ 1💓

កូនប្រសារលេខ1💓🥇

Episode 11

«អគុណម៉ាក់ប៉ា!»Tae និយាយអគុណរួចក៏ដើរចេញទៅក្រៅបាត់

រាងតូចបានជិះឡានទៅផ្សារទំនើបដើម្បីទិញឥវ៉ាន់និងរបស់ប្រើប្រាស់មួយចំនួន តែចៃដន្យអីក៏បានជួបនិងរាងក្រាស់ទៅ។

«គេមកធ្វើអីនៅទីនេះ!»Tae ឃើញរាងក្រាស់ដើរចូលទៅក្នុងក្រុមហ៊ុនមួយយ៉ាងដូចចាហ្វាយចឹង ព្រោះរាងតូចគិតថារាងក្រាស់មិនមេនជាអ្នកមានអីទេ

«កុំគិតអីគេមកទិញអីដឹង ទៅវិញ!»Tae បិទកញ្ចក់ឡានរួចក៏បន្តដំណើរទៅបន្ត

~Shopping...

រាងតូចបានដើរទិញរបស់ជាច្រើនដូចជាលេលាបមុខ ម៉ាសីុនផ្លុំសក់ លេលាបខ្លួន និង របស់ជាច្រើនទៀត ច្រើនពេករាប់មិនអស់-_-។

«យកអានេះ...អ៎ុស!»Tae បម្រុងនិងយកតែក៏បានបះនិងដៃនរណាម្នាក់មកដណ្ដើម

«អ៎ុះ...ចាហ្វាយទេហ៎ ចាហ្វាយយកទៅ ខ្ញុំយកអាផ្សេងក៏បាន!»Henna ងាកមុខមកភ្លាមក៏បានឃើញថាជាចាហ្វាយរបស់គេសោះ

«ហឹម...ឯងយកទៅយើងដឹងថាឯងចូលចិត្ដណាអានិង!»Tae និយាយដោយហុចចាហួយទៅឲ្យ Henna ដោយស្នាមញញឹម

«អ៎បាទ...អ៎ុះច៎ា!»Henna រហ័សកែពាក្យអម្បាញ់មិញចេញខ្លាចថាស្ដាប់ទៅឌឺពេក

«ឯងនេះនៅតែច្រលឺមដដែល!»Tae និយាយដោយយកដៃច្បិចថ្ពាល់រាងតូច Henna យ៉ាងគ្រឺតខ្នាញ់

«អ៎ួយចាហ្វាយ! ខ្ញុំឈប់និយាយជាមួយហើយ!»Henna យកដៃអង្អែលកន្លែងដែររាងតូចច្បិចអម្បាញ់មិញមុននិងធ្វើមុខក្រងូវដាក់

«ឯងឈប់និយាយជាមួយឪអែងអត់បានប្រាក់ខែទៅ!»Tae និយាយបែបមានប្រៀប

«ចាហ្វាយឈប់គម្រាមទៅ ខ្ញុំទៅទិញអីកន្លែងនោះ ចាហ្វាយចង់ទៅទេ»Henna និយាយដោយបួចមាត់ទៅកន្លែងលក់នំ

«យើងទៅដែរតោះ!»Tae ថារួចក៏ដើរទៅមុនបាត់ចោលអ្នកបបួលទៀត

«លឿនដូចអាមិច!»Henna រង៉ូបន្តិចរួចរត់ទៅតាម

«អ៎ុះ...សុំទោសអ្នកនាង!»Henji ដើរសុខៗក៏បានបុកនិងនរណាម្នាក់រួចក៏រហ័សអោនសុំទោសតែ...

«ដើរមិនបើកភ្នែកទេមេនហ៎ា...!»girl មិនព្រមនិយាតស្រួលបួលជាមួយនាយតែបែស្រែកគំហកខ្លាំងៗធ្វើឲ្យអ្នកនៅទីនោះនាំគ្នាបែមកគ្រប់គ្នា

«សុំទោសអ្នកនាង!»Henji មិនដឹងធ្វើយ៉ាងមិចមានតែពាក្យសុំទោសនិង

«ចាហ្វាយ...ដូចប្រហែលៗ!»Henna ដែរនៅឈរមុខហាងនោះក៏សង្កេតឃើញមុខដូចប្រហែលៗទើបកេះ Tae ឲ្យជួយមើល

«គេជា Henji តើ...តោះទៅមើលតិច!»Tae ថារួចក៏អូសក Henna ទៅយ៉ាងលឿន

«ពាក្យសុំទោសឯងគ្មានបានការទេ ឯងត្រូវសងសំណង!»girl និយាយដោយញញឹមចុងមាត់បែបមានល្បិច

«ហ៎ាស...ដើរប៉ះបន្តិចនិងសងសំណងដែរ អីក៏លោភលន់ម្លេះ!»Henji លឺភ្លាមគាំង ប៉ះបន្តិចទារសំណងបាត់ទៅហើយ

«យើងមិនដឹងយើង ទារសំណងពីឯង!»Girl និយាយដោយឈរអោបដៃ

«មានរឿងអីហេស Henji»Tae មកដល់ភ្លាមក៏សុំផ្លូវគេចូលទៅសួរ

«អរ មកទាំងបងទាំងប្អូនហើយហ៎ ប្អូនលោកនេះដើរបុកខ្ញុំ ខ្ញុំទារសំណងតែគេមិនអោយ!»Girl ពេបមាត់ពេបករដាក់ Tae & Henji

«តែ--»ពាក្យសម្ដី Tae & Henji ទាំងប៉ុន្មានបានឈប់សិនព្រោះមានពាក្យមកកាត់

«ប៉ុន្មាន?»Henna ឈរធ្វើមុខធម្មតារួចនិយាយ ព្រោះគេស្គាល់ពីសន្ដានស្រីម្នាក់ច្បាស់ណាស់

«200$»Girl ញញឹមចុងមាត់យ៉ាងមានប្រៀប

«ប៉ះបន្តិច 200$ ចុះទំម្រាំខ្លួននាងតើនាងលក់ឲ្យគេប៉ុន្មានទៅបើនាងថ្នមផ្លឹងៗ»Henna ចប់សម្ដីភ្លាមធ្វើឲ្យពីរនាក់នោះបើកភ្នែកធំៗ អ្នកណាដឹងថាពូកែបាញ់ភ្លឹងៗបើរាល់ដងឆ្លូតសោះ

«អ៎ាយមីឆ្គួត...អ៎ាយ--»Girl ស្រែកផ្អើលអស់ឋានព្រះចន្ទ

«យ៉ាងមិចខឹងហ៎...ខ្ពើមច្រលក់!»Henna ថារួចក៏អូសដៃពីរនាក់ចេញទៅ ទុកឲ្យនាងនោះឈរខ្មាសគេម្នាក់ឯង

«អា na ឯងធ្វើបាបគេពេកហើយមើលនោក!»Tae និយាយដោយទាញកររាងតូចឲ្យមើលកន្លែងតែមនុស្សគ្រប់គ្នាកំពុងខ្សឹបខ្សាវគ្មាន

«គេរករឿងយើងមុនទេបងកុំខ្វល់ តោះទៅទិញនំ!»Henna ថារួចក៏ដើរចូលហាងមុន

«ឯងហ៊ានយកធ្វើប្រពន្ធដែរហ៎បើឆ្នាស់ភ្លឹងៗ!»Tae កេះដៃ Henji ដែរកំពុងភ្លឹកនោះឲ្យភ្ងាក់

«ឆ្នាស់ចឹងចាំមើលទៅ តោះទៅតាមគេ!»Henji ថារួចក៏រត់ចូលហាងមុន Tae ទៀត

«ហើុយទៅចោលឯងអស់លីង!»Tae ថារួចក៏រត់ចូលទៅតាមដែរ

បន្ទាប់ពីបានទិញនំនិងអីផ្សេងអស់ហើយពួកគេក៏នាំគ្នាបំបែកគ្នាទៅផ្ទះដោយ Tae ជិះឡានមកវិញម្នាក់ឯង ឯ Henna ក៏ជិះឡានជាមួយ Henji តាមពិតមិនចង់ជិះទេ តែអាបិនិងបង្ខំទាល់តែបានទើបព្រមជិះទៅ។

~វិឡា Kim

«ម៉ាក់ប៉ាទៅណាបាត់ហើយ!»Tae ចូលមកក្នុងផ្ទះក៏មិនឃើញម៉ាក់ប៉ាក៏ជ្រួញចិញ្ចើម ប៉ុន្តែក៏បានឃើញក្រដាសមួយនៅលើតុ

~ក្នុងក្រដាស--(◕ᴥ◕)

កូន Tae ម៉ាក់ប៉ានិងមករស់នៅ Japan មួយរយះសិន ព្រោះម៉ាក់ប៉ាដឹងថាកូនប្រកតជាចង់ស្គាល់ពីគ្រួសារអ្នកមីង Jeon ច្បាស់ដូច្នេះម៉ាក់មកដោយស្ងាត់ៗដោយមិនបានប្រាប់ពួកគេទេ ដូច្នេះកូននិងងាយដឹងពីចរិកគ្រួសារគេ

ពីម៉ាក់ Kim parkyoon...💝

«ហើុយ...ធុញៗ តែបើចឹងក៏ល្អដែរទៅធ្វើអីញាំុវិញ!»Tae ថារួចក៏ដើរទៅផ្ទះធ្វើអីៗទៅ

To be continue....

Thank you for reading 💓🤧

Write by Suah 😉

Share This Chapter