Back
/ 34
Chapter 24

🌹កូនប្រសារលេខ1♥️

កូនប្រសារលេខ1💓🥇

Episode 23

រាងក្រាស់បានចូលមកដល់ក្រុមហ៊ុនវិញដោយមានមនុស្សជាច្រើនអោបលំទោនក្នុងនាមជាចៅហ្វាយម្នាក់ក្នុងក្រុមហ៊ុននេះ។ រាងក្រាស់ចូលមកក្នុងក្រុមហ៊ុនដោយទឹកមុខញញឹមញញែមខុសពីធម្មតា ធ្វើឲ្យគ្រប់គ្នាឆ្ងល់ជាខ្លាំង។

«ចាហ្វាយយើងកើតអីថ្ងៃនិងពួកឯងដឹងទេ!»Jungbin ដោយឃើញចាហ្វាយរបស់ខ្លួនថ្ងៃនេះដូចជាអាញឹមអាញែមម្នាក់ឯងដូចអត់គ្រប់ពេកក៏បែទៅសួរអា Chen នៅជិតទៅ

«ហែងសួរយើង...យើងសួរពីណាហ៎ាស!?»Chen និយាយដោយយកដៃចង្អុលមុខខ្លួនឯងរួចក៏ទះក្បាលមិត្ដខ្លួនផាំង

«សួរចាហ្វាយនិងឯងអានេះ....ម៉ោ!»Jungbin ថារួចក៏ដើរទៅមុនមិត្ដខ្លួនបាត់ទៅ

«អើមេនវីុ...ន៎ែៗចាំអាញ់ផង!»Chen ក៏រត់ទៅពីក្រោយមិត្ដរបស់ខ្លួនបាត់ទៅ

_Office_

រាងក្រាស់ក៏ចូលមកដល់បន្ទប់ហើយក៏ដាក់បង្អុយចុះទាំងមិនភ្លេចញញឹមនិងម៉ង សង្ស័យតាបិុនិងដេកទាំងអង្គុយបើកភ្នែកភ្នែកម៉ង។

«ចាហ្វាយបាទ!»Jungbin ក៏ដើរមកទល់មុខចាហ្វាយរួចក៏និយាយ

«មានរឿងអីហ៎ bin!»Jungkook ងើបមុខបន្តិចរួចនិយាយជាមួយអ្នកជាកូនចៅដោយញញឹម

«អឺៗ...អឺ...ខ្ញុំគិតថាចាហ្វាយគួរទៅស្រោចទឹកផ្ដាច់ល្អទេ!?»Jungbin ងាកមើលមុខ Chan រួចនិយាយដោយញញឹមភ្នែកលឹបដាក់អ្នកជាចាហ្វាយឲ្យស្រស់

«ហ៎ាស!?ចាំបាច់ដែរហ៎!?»Jungkook គ្រាន់តែលឺអ្នកជាកូនចៅនិយាយបែបនេះភ្លាមក៏ភ្ញាក់ឲ្យព្រឺតដូចខ្មោចទៅហី

«បាទចាហ្វាយចាំបាច់ព្រោះ-»«ព្រោះចាហ្វាយញញឹមដូចមិនគ្រប់ទឹក អ៎ុះ!»Jungbin មិនទាន់ទាំងបាននិយាយចប់ផង Chen ក៏និយាយកាត់ដោយត្រង់ៗចង់គាំង ទើបគេរហ័សយកដៃទៅបិទមាត់ Chen យ៉ាងលឿនបើមិនអញ្ចឹងទេមុខជាគេដេញចេញមិនខានទេ

«ឯងថាមិចមិញ!?»Jungkook សួរដោយទឹកមុខមាំុ តែតាមពិតគេចង់សើចទៅវិញទេ

«គ្ម...គ្មានទេវាហ្វាយវានិយាយលេង ចឹងពួកខ្ញុំលាសិនហើយចាហ្វាយ ជម្រាបលាបាទ!»Jungbin ថារួចក៏រហ័សអូសក អ្នកជាមិត្ដទៅក្រៅបាត់ទៅ

«មាត់ឯងអត់គម្របយ៉ាងមិចហ៎ាស....ហែងតាមេខឹងដេញចេញតាទាំងពីរនាក់និងហែងយ៉ាត់!»Jungbin គ្រាន់តែចេញមកដល់ក្រៅភ្លាមក៏ស្ដីឲ្យអ្នកជាមិត្ដនោះផាំងៗ នេះបានចំជាមនុស្សមាត់ត្រង់គ្មានវៀចមេន តែតាត្រង់តិចទៀតដេកផ្ទះរកអង្ករច្រកធុងមិនឃើញទេមើលទៅ

«ហ្អឹកអឹម...អាណារអ៊ូអីនិងវើយ!»Jungkook ធ្វើជាក្រហឹមបន្តិចដើម្បីឲ្យឲ្យលោកបហកំពូលៗរបស់យើងនេះឈប់និយាយដើមគេទៀត

«ហួយ...ម៉ោរត់វើយអត់ការងារលូវហី!»Chen ថារួចក៏រហ័សទាញកមិត្ដទៅយ៉ាងលឿន សង្ស័យតាចាហ្វាតគេត្រចៀក វេទមន្តហីមើលទៅបានស្ដាប់លឺនោះគេយាយតិចៗសោះ -_-

«ហើុយ...មានតាបុគ្គលិកបែបនិងតាពីរបីនាក់ទៀតខ្ញុំមុខជាចូលពេទ្រប្រសៃប្រសាទហីមើលទៅ!»Jungkook និយាយដោយយកដៃញីថ្ងាស់រួចសើចតិចៗ

+BinChen part...

ពួកគេទាំងពីរក៏បានចូលទៅធ្វើការរៀងខ្លួនទៅតាមកន្លែងរបស់ពួកគេ ប៉ុន្តែធ្វើដោយទឹកមុខមិនស្រស់សោះ...

«អាChenៗ!»Jungbin ហៅអ្នកជាមិត្ដតិចៗជាសម្លេងខ្យល់

«ហ៎ាសៗ!»Chen ក៏តបទៅវិញដោយសម្លេងខ្យល់ដូចគ្នា

«អាបិុនិងណាគេវីុ...អាញ់ឃើញអង្គុយមើលមុខអាញ់រហូតអត់គិតធ្វើការទេអី!»Jungbin និយាយបន្ដើរ រេភ្នែកទៅមើលប្រុសម្នាក់ដែរនៅក្រោយគេបណ្ដើរ

«ហែងសួរយើង....ឲ្យអាញ់ឆ្លើយមិចបើអាមួយអង្គុយជិតវានិងមើលមុខអាញ់ដែរនិង!»Chen តបដោយរេភ្នែកទៅមើលម្នាក់ក្រោយគេដូចគ្នា មិនដឹងថាពីរនាក់និងកើតស្អីឲ្យប្រកត់ទេឃើញមើលមុខពីរនាក់គេរហូតសង្ស័យតាមេដេញចេញស្អែកហ៎ាស

«កុំចង់ដឹង...ធ្វើការឲ្យហើយទៅអាបិុនិងមើលអីមើលទៅតិចទៀតមេចុះម៉ោមើលឃើញហី!»Jungbin/Chen ធ្វើជាមិនដឹងមិនលឺរួចក៏ធ្វើការគេបន្តទៅ

+Tae part...

រាងតូចបានអង្គុយរៀបឥវ៉ាន់ឲ្យភ្ងៀវដូចគ្មាមប្រលឹងក្នុងខ្លួនសោះខុសពីរាល់ដង គេតែងតែរៀបលឿនតែលូវមើលចុះរៀបយឺតៗហើយ ដើរបាក់បើុងៗទៀតដឹងកើតអីឲ្យប្រកត។

«បងTae!កើតអីនៅត្រកៀកបងមេន ឃើញដើរទប់រហូត!»Henna សួរដោយចម្លែកចិត្ដព្រោះរាល់ដងមិនដែលទប់ត្រកៀកទេ ចុះងៃនិងកើតអីចេះតាទប់តាកៀករហូតម៉ង

«គេរំលោភ!អាស...មិនមេនទេៗបង...បងចូលបន្ទប់ទឹកមិនប្រយ័ត្នក៏អុកគូទនិងដីទៅ ប្រហែលជាហើយមើលទៅនោះ!»Tae រហ័សប្ដូរប្រយោគព្រោះខ្លាចកំពូលបុគ្គលិកម្នាក់នេះចាប់បាន

«ហិហិ....កុំប្រាប់ណាថាបងនិងគូដណ្តឹងបងអឺន៎ែ....!»Henna និយាយដោយយកដៃមកធ្វើកាយវិការ គិតហ៎ថាអាចលាក់ស្រី Hen នេះបាននោះ ហឹសមិនងាយទេបាទ

«ឯងគិតអី...គ្ម...គ្មាន...គ្មានទេៗ!»Tae និយាយដោយធ្វើភ្នែកលេលឺៗព្រោះមិនចង់បាញ់ចំកែវភ្នែករបស់នាងទេខ្លាចចាប់បានច្រើនជាងនិងហិហិ

«អត់ក៏អត់!»Henna ថារួចក៏ប្រញាប់ជួយរៀបឥវ៉ាន់រាងតូចទៅឲ្យឆាប់ហើយ ប្រញាប់ទៅមើលរឿងត

រឺុងៗៗ~~សម្លេងរោល

«បងណាគេតេមកនោះ!?»Henna ក៏ឈប់ដៃបន្តិចរួចក៏ប្រាប់ទៅរាងតូច

«អរៗ...រៀបសិនទៅណាបងទៅមើលភ្លែត!»រាងតូចថារួចក៏ដើរទៅមើលទូរស័ព្ទក៏ឃើញថានាក់ដែរតេមកនោះគឺជាម៉ាក់របស់គេទេ

_In call...

«អាឡូកូន Tae!»Mrr.kim

«បាទម៉ាក់!»Tae

«ថ្ងៃនេះម៉ាក់និងប៉ាទៅកូរ៉េវិញហើយណា ម៉ាក់មានដំណឹងមកប្រាប់!»Mrr.kim

«ដំណឹង?ដំណឹងអីតៅម៉ាក់!?»Tae

«កុំទាន់ចង់ដឹង លូវបានហើយម៉ាក់តេមកប្រាប់តែ ប៉ុណ្ណឹងទេណាបានហើយ~ទឺត!»Mrr.kim ថារួចក៏ចុចបិទទឺតរកតាសួរអីមិនបាន

«ហើុយ...ធុញណាស់វីុ!»Tae យកដៃទប់ចង្កេះរួចដើរទៅរៀបឥវ៉ាន់បន្ត

«Tae!»

«Jungkook!»Tae

To be continue....

Thank you for reading 💓

Write by Suah

Share This Chapter