Back
/ 34
Chapter 3

ជួបគ្នាម្ដងទៀតហើយ!!!😊😉

កូនប្រសារលេខ1💓🥇

បន្ទាប់ពីនិយាយសាច់ការគ្នារួចរាល់ហើយរាងក្រាស់និងគ្រួសារក៏បានលាលោក Kim និង លោកស្រី Kim ត្រឡប់មកវិញដោយនៅតាមផ្លូវប៉ារបស់នាយក៏ប្រាប់រឿងមួយទៅនាយដូចគ្នា។

____in car______

Mrr.jeon:"ប៉ាមានរឿងមួយចង់ពឹងឯង!"គាត់និយាយដោយមិនងាកមើលមុខរាងក្រាស់។

Jk:"មានរឿងអីប៉ា!"នាយនិយាយរួចក៏បែមុខទៅរកប៉ារបស់នាយ។

Mrr.jeon:"គឺស្អែកនេះ ប៉ាម៉ាក់ និង គ្រួសារលោក

Kim មានការរវល់ 2 3 ថ្ងៃចឹងហើយលោកស្រី Kim ចង់ឲ្យឯងទៅជួយមើលកូនរបស់គាត់ជំនួសគាត់ផង!!! ឯងគិតយ៉ាងមិច?បើឯងមិនព្រមក៏មិនអីដែរគាត់ឲ្យអ្នកផ្សេងទៅមើលក៏បានដែរ!"ដោយឃើញប៉ារបស់នាយកំពុងបម្រុងនិងទាញទូរស័ព្ទមក នាយក៏និយាយយ៉ាងលឿងស្លេវដោយមិនគិតច្រើន។

Jk:"ខ្ញុំព្រមប៉ា!"បន្ទាប់ពីលឺនាយនិយាយបែបនេះហើយអ្នកជាឪពុកក៏បែមុខទៅញញឹមដាក់ប្រពន្ធរបស់គាត់វិញ។

មូលហេតុដែរពួកគាត់ញញឹមព្រោះលោក Kim បានឲ្យពួកគាត់ដាក់ប្រដាប់សំឡេង ព្រោះចង់ដឹងថានាយក្រាស់ព្រមមកដោយស្ម័គ្រចិត្ដ ឬ ក៏ដោយសារការបង្ខំតែប៉ុណ្ណឹងឯង។ ឥលូវគាត់បានដឹងហើយថានាយព្រមមកដោយខ្លួនឯង ធ្វើឲ្យគាត់ក៏ញញឹមដែរ ព្រោះគាត់ពេញចិត្ដរាងក្រាស់ណាដ់ព្រោះនាយជាមនុស្សម៉ត់ចត់ និង រួសរាយទើបគាត់ចូលចិត្ដមិនមេនដោយសារទ្រព្យសម្បត្តិនោះទេ។

+Taehyung room...

Tae:"ទៅបាត់ហើយហ៎េ...សង្ឃឹមថាមិនបានជួបទៀតទៅចុះណា តែថា....ហើុយ...ឯងចាំមើលតាយើងជួបលើកក្រោយណាយើង ទះៗៗៗៗៗ ឯងឲ្យបែកមាត់ហើយចាំមើលទៅ...ម៉ាអារោគចិត្ដ"នាយតូចឈ្លាតជេមួយម៉ាត់ចុងក្រោយមុននិងទាញកន្សែងទៅងូតទៅបាត់ទៅ...

+7:30 in living room ...

Mrs.kim:"ចូលមកអង្គុយមកកូន..."បន្ទាប់ពីលឺអ្នកជាម្ដាយប្រាប់ហើយ នាយតូចក៏ចូលទៅអង្គុយតាមនិងទៅតែមិនទាន់ទាំងបានអង្គុយស្រួលផង ក៏ត្រូវអ្នកជាឪពុកចោតជាសំណួរបាត់ទៅហើយ...

Mrr.kim:"មុខកូនអីក៏ស្មឺកៗចឹងហ៎ា...រាល់ដងក្រែងចូលចិត្ដនិយាយច្រើនហី!"គាត់ឆ្ងល់ណាស់ថាថ្ងៃនេះរាងតូចកើតអីព្រោះតាំងពីចេញទៅក្រៅជាមួយរាងក្រាស់មក ធ្វើមុខស្មឺកៗដូចម៉ែចែកទ្រព្យមិនស្មើរចឹង...

Tae:"គ្មានអីទេប៉ា!ប្រហែលយប់មិញគេងមិនបានឆ្អែតហើយមើលទៅហ៎!"នាយតូចនិយាយបន្តើរដាក់បាយចូលមាត់បន្តើរ មើលទៅឡើងគួរឲ្យចាលាញ់ម៉ងហ៎ា។

Mrr.kim:"អ៎...លើកក្រោយកុំនៅដល់យប់ទៀតមើលមុខទៅដូចខ្លាឃ្មុំហើយ!!!"គាត់និយាយរួចក៏សើច បន្ទាប់មកក៏នាំគ្នាហូបបាយទៅ។

ហើយតែម្ដង ឆ្ងល់ថាខ្វាស់មនុស្សមេនទេបានទៅយកមនុស្សរោគចិត្ដនោះ ចំមេនហើយ។

Tae:"ហ៎ា...ម៉ាក់...ថា....ថាមិចមិញ?!"នាយតូចនិយាយទាំងរដាក់រដុបព្រោះនាយនៅចាំពាក្យដែរ jk និយាយបាននោះអី...

Mrs.kim:"គឺម៉ាក់ឲ្យក្មួយ Jk មកមើលឯងនោះអីព្រោះម៉ាក់ទុកចិត្ដជាងអ្នកដទៃ"គាត់និយាយមួយៗច្បាស់ធ្វើឲ្យរាងតូចចង់ខ្យល់ចាប់ពេលលឺថា ម៉ាក់របស់នាយទុកចិត្ដ អាបិុមុខ U-180 នោះ។

Tae:"តែ...កូនថាកូននៅម្នាក់ឯងបានតាម៉ាក់!"នាយតូចនិយាយដោយទឹកមុខគួរឲ្យអាណិត តែមិនបានធ្វើឲ្យគាត់ទប់ចិត្ដឡើយមានតែនិងយាយបន្ថែម...

Mrs.kim:"ទេ...ម៉ាក់មិនឲ្យឯងនៅម្នាក់ឯងទេវាគ្រោះថ្នាក់...ទើបម៉ាក់ឲ្យគេមកមើលឯងទៅ...បានហើយម៉ាក់ទៅបន្ទប់ហើយណា ស្អែកម៉ាក់ត្រូវទៅពីព្រឹក!"គាត់ថាហើយក៏ទៅលើបាត់ ឯលោក Kim ពេលឃើញប្រពន្ធទៅហើយគាត់ក៏និយាយផ្ដែផ្ដាំកូនបន្ត...

Mrr.kim:"កុំនិយាយត្រង់ពេកលឺទេ!"គាត់ប្រាប់បែបនេះព្រោះរាងតូចនេះណាច្រើនតែចូលចិត្ដនិយាយត្រង់ហួសពេកនិងណា។

Tae:"ប៉ា...មិនកាន់ជើងខ្ញុំទេហ៎េ"ដោយឃើញអ្នកជាឪពុកផ្ដែផ្ដាំហើយក៏ឡើងទៅលើបាត់នាយតូចក៏ស្រែកពីក្រោយវិញទៅ តែក៏បានសម្ដីយ៉ាងមានតម្លៃរបស់ឪពុករបស់គេទៅវិញ...

Mre.kim:"បើប៉ាកាន់ជើងឯង...ឯងដើរមិចរួចយ៉ាប់មេន...ប៉ាទៅហើយឆាប់ចូលគេងទៅ!"គាត់ថាហើយក៏ឡើងទៅលើបាត់ទុកឲ្យរាងតូចនៅធ្វើមុខស្អុយតែឯង។

Tae:"អាថេអើយអាថេឈប់គិតទៅ...ទៅដេកវិញ!"ដោយសាររាងតូចអង្គុយគិតនិងពាក្យរបស់រាងក្រាស់ដែរនាយបាននិយាយយនោះយូដែរហើយ ទើបនាយមានអារម្មណ៏ធុញចង់ដេកទើបនាយដាស់ទើនខ្លួនឯងមុននិងចូលទៅគេងទៅ។

+Morning 🌹✨

ម៉ាក់ប៉ារបស់នាយក្រាស់និងរាងតូចបានចេញដំណើរទៅយូហើយ ទើបនាយក្រាស់ត្រូវមកដល់ពេលវេលាមើលថែនាយតូចជំនួសម៉ាក់ប៉ានាយតូចម្ដង។តែអ្វីដែរហួសចិត្ដនោះគឺម៉ាក់របស់ Tae បានឲ្យនាយគេងបន្ទប់ជាមួយនិងរាងតូចទៀតឯនាយក្រាស់ក៏មិនចង់ប៉ុន្មានដែរ ព្រោះខ្លាចពិបាក (គួរយល់ហី😗😁)។

ម៉ោងជិត 8 ទើបនាយតូចចុះមកពីខាងលើផ្ទះព្រោះរាល់ថ្ងៃនាយតែងតែទៅមើលខុសត្រូវហាងរហូត មិនទៅតែថ្ងៃអាទិត្យតែប៉ុណ្ណោះ។ តែថ្ងៃនេះគឺខុសពីរាល់ដងព្រោះឃើញមានវ៉ាលីមួយនៅបន្ទប់ ទទួលភ្ញៀវ ទើបនាយតូចអាចស្មានបានថាជារបស់នរណា នាយតូចដកដង្ហើមធំបន្តិចមុននិងរៀបចេញទៅតែក៏...

Tae:"លោក..."នាយតូចបែក្រោយក៏ឃើញនាយក្រាស់កំពុងឈរអោបដៃសម្លឹងមកកាន់ខ្លួន ទើបធ្វើឲ្យនាយតូចរាងភ្ញាក់បន្តិច។

Jk:"ជួបគ្នាម្ដងទៀតហើយកូនស្វា!"នាយនិយាយដោយយកដៃទៅញីសក់របស់នាយតូច តែក៏ត្រូវរាងតូចយកដៃនាយចេញវិញ...

Tae:"កុំប៉ះខ្ញុំ!!!"នាយតូចនិយាយរួចក៏ដើរចេញទៅធ្វើប្រងើយ ធ្វើឲ្យនាយនេះគ្រឺតនិងអាចរឹកកែមិនឡើងរបស់នាយតូចជាខ្លាំងតែក៏ត្រូវត្រជាក់ចិត្ដវិញពេលលឺប្រយោគមួយពីមាត់នាយតូច។

Tae:"បើលោកមានការអីអាចពឹងខ្ញុំបាន!"នាយតូចនិយាយហើយក៏ចេញទៅបាត់ទុកឲ្យនាយក្រោស់ញញឹមម្នាក់ឯង។

To be continue...

Thank you for reading 🌹😘

Write by : Taa 💞

Share This Chapter