Back
/ 34
Chapter 8

💓កូនប្រសារលេខ1🌹

កូនប្រសារលេខ1💓🥇

Episode : 8

~Jkk group...

_in call_

«អាឡូ»...?

«បាទ...មានការអីម៉ាក់!»Jungkook

«អ៎ ម៉ាក់បានមកដល់ផ្ទះវិញហើយណា! ហើយកុំភ្លេចចេញពីធ្វើការទៅយក Tae មកផ្ទះលោកគីមផង ចាស់ៗមានរឿងចង់និយាយបន្តិច! តែឯងក៏បានដឹងរួចហើយដែរ...»Mrs.jeon

«បាទៗ កូនដឹងហើយ កូនមិនភ្លេចទេ!»Jungkook

«ល្អហើយចឹង...ម៉ាក់បិទហើយ...ទឺតៗ»Mrs.jeon ចប់ប្រយោគភ្លាម បិទភ្លែតរកតាតបមិនទាន់...។

«ហើុយ...សប្បាយចិត្ដណាស់ អីយ៉ាស់សប្បាយចិត្ដណាស់ ព្រោះថាយប់នេះមានរឿងល្អ ហ៎ាសៗៗ ឆ្គួតមិនខានទេអាញ់!»Jungkook ច្រៀងលេងរួចក៏បន្តការងារខ្លួនវិញ។

តុតុ...សម្លេងគោះទ្វារ

«ចូលមកវើយ!»Jungkook តបទៅទាំងដៃនៅចុចកុំព្យូទ័រ...

«ចាហ្វាយ...ខ្ញុំមានរឿងល្អមួយ មកប្រាប់ចាហ្វាយគឺ---»Chan ដើរទៅអង្គុយកៅអីទល់មុខ ចាហ្វាយរួចបម្រុងនិងនិយាយក៏មានសម្លេងមករំខាន...

តុតុ...សម្លេងគោះទ្វាម្ដងទៀត

«ចូលមក!»Jungkook

«គឺខ្ញុំចាហ្វាយ...អ៎ុះលោកមកធ្វើអី?!»Fena និយាយសម្លេងបែបញិញក់

«មានតែពួកខ្ញុំទេដែរត្រូវសួរនាង ម៉ោងធ្វើការមកធ្វើអីទីនេះ!»Chan តបទៅវិញដោយរបៀបជ្រេញ

«រឿងខ្ញុំ ចេញទៅ ខ្ញុំមានរឿងនិយាយ!»Fena

«មិនបាច់! មានរឿងអីក៏និយាយមក»Jungkook តបទៅវិញបែបមិនពេញចិត្ដ

«គឺថាចង់ សុំនិយាយតែពីរនាក់!»Fena តបទៅវិញបែបមិនសម

«បាន! Ah...Chan ទៅឈរមុខបន្ទប់ទឹកម៉ាភ្លែតទៅ!»Jungkook

«ហ៎ាស បាទចាហ្វាយ!»Chan ដើរចេញទៅទាំងអេះក្បាល

«មានការអីក៏និយាយមក!»Jungkook

«ហឹម ខ្ញុំយកឯកសារមកឲ្យចាហ្វាយពិនិត្យ!»Fena អោនមុខមករករាងក្រាស់ហើយក៏បើកជំហរលេវចេញ2 គ្រាប់ ធ្វើឲ្យមើលឃើញដល់សុដន្តដល់ធំពិនក្បាលខ្ញុំច្បាស់ៗភ្លែក។ (ចាប់ទះលូវអាញ់)

«មិនបាច់ពិនិត្យ! យកវាទៅចោលផង!ហើយនាងក៏ឈប់មកធ្វើការបន្តទៅ!»Jungkook ទំលាក់ឯកសារលើតុលើសូរ "ផាំង"មុននិងនិយាយ

«តែខ្ញុំ---»Fena

«ចេញ!»Jungkook តបដោយសម្លុតទើបនាងនោះព្រមចេញតាមសម្រួល បើមិនអញ្ចឹងទេ បែកឈាមមិនខាន...។

«ស្រីស្អីចឹងហ៎! សង្ស័យតែម៉ាតួខ្លួនរកតាកន្លែងធម្មជាតិមួយមិនបានផងមើលទៅ ហឹសៗ»Jungkook ដៃធ្វើការឯមាត់វិញនិយាយមិនឈប់ និយាយហើយសើច និយាយហើយសើច សង្ស័យតាឆ្លងជំងឺសើចមិនឈប់ទេដឹង។

~ពេលល្ងាច...

«ហើុយ...ចុកចង្កេះចុចម៉ាយហើយ!»Tae បិចសោរហាង រួចក៏មកឈរពត់ចង្កេះនៅមុខទ្វាហាងចុះឡើង មិនខ្មាស់អ្នកដំណើរសោះ។

«ហ៎េ នៅឈរដល់កាលទៀតម៉ោ!»Jungkook បើកកញ្ចក់ឡាន រួចអើត.ក មកហើយរាងតូចដែរកំពុងក្រវីចុះក្រវីឡើងមុខទ្វារនោះ។

«ហើុយ...មិនមកមួយថ្ងៃប្រហែលឆីបាយបាយមិនចូលមើលទៅ ហើយ!»Tae និយាយងូវៗម្នាក់ឯងរួចក៏ចូលទៅអង្គុយក្នុងឡានរួចបិទទ្វារឡានលឺសូរ "ផាំង"ចង់របូតខ្ចៅ

«ន៎ែកូនស្វារ តាបាក់ទ្វាឡានយើងឯងត្រូវសងហើយវើយ!»Jungkook បែមុខមកនិយាយជាមួយរាងតូច

«....!»ស្ងាត់គ្មានការឆ្លើយតប

«ហឹស...ខ្លាំងសិនទៅកូនស្វារ!ឌឺក!»Jungkook ចប់ប្រយោគមិនទាន់ក៏ត្រូវទទួលនូវកណ្ដាប់ដៃរបស់រាងតូចឡើងចង់បែកឈាម...

«អ៎ូយ! ចុបឌឺហ៎េ»នាយនិយាយទាំងដៃនៅទប់ច្រមុះនៅឡើយ

«....!»ស្ងាត់

«ឆុយ...វៃឯងហើយស្ងាត់ចាំមើលទៅអាក្អូន!»Jungkook និយាយក្នុងចិត្ដម្នាក់ឯងរួចបើកឡានចេញទៅលឿនស្លាវ ទាំងកំពុងរកនឹកវិធីអ្វីមួយ

~ងឺតៗ...សម្លេងឡានកកិតនិងឥតការ៉ូលឺរំពងពេញវិឡាគីម

រាងសង្ហារបើកទ្វារចេញមកមុនរាងតូចដោយ ដៃនៅខ្ទប់ច្រមុះនៅឡើយ រួចដើរយ៉ាងយ៉ាប់ស្មេរចូលទៅក្នុង ផ្ទះធ្វើឲ្យរាងតូចអត់និងឆ្ងល់មិនបាន។

«កើតអីវី...ម៉ាដៃសោះធ្វើដូចធ្ងន់ណាស់»Tae និយាយដោយដៃដោះខ្សែរក្រវ៉ាត់ រួចក៏ដើរធម្មតា មិនប្រញាប់ដូចជារាងក្រាស់ទេ

«អ៎ាវ...ហើយមុខក្មួយទៅត្រូវនិងស្អីមកនិង ព្រះច្រមុះឈាមហើយ ម៉ោះមកនេះអ៊ុំមើលឲ្យ!»Mrr.kim ដើរទៅយកប្រអប់ថ្នាំរួចយកមកលាបឲ្យរាងក្រាស់ថ្នមៗរហូតដល់ហើយ

«K'tae មកនេះ!»Mrs.kim ហៅរាងតូចដែររៀបនិងឡើងទៅលើបន្ទប់

«បាទ!»Tae ឆ្លើយធម្មតាដូចគ្មានរឿងអី

«ថ្ងៃនិងបានធ្វើអីខ្លះ!»Mrs.kim

«ធ្វើ...មិនបានធ្វើអីទេ!»Tae ឆ្លើយវិញបែបបុកពោះ

«ប្រកតទេ!»Mrr.kim

«គឺ...ខ្ញុំ អឺ អឺ ហើុយ គឺខ្ញុំខឹងនិងគេពេកក៏ដាល់គេម៉ាដៃទៅ វាមានទៅធ្ងន់អីទេ!»Tae ដោយខ្លាចនិងអាទឹកមុខ ជាមួយនិងសម្លេងរាបស្មើររបស់ម្ដាយពេកក៏និយាយកាពិតតែម្ដងទៅ។ (កូននិងខូចហ៎ា)

«ហើយមិចបានទៅដាល់គេដល់ឈាមច្រមុះហ៎ា! បើថាធម្មតាម៉ាក់ប៉ាមិនថាទេ តែនេះដល់ថ្នាក់ឈាមណា»Mrs.kim អង្គុយនិយាយធម្មតាមិនស្រែកសម្លុត

«នាក់ណាទប់បានម៉ាក់ បើគេមកថាកូនមុខដូចស្វារអីវិន!»Tae

«បើមុខឯងដូចស្វារមេននិង មេនទេប៉ាវា ហ៎ាសៗ!»Mrs.kim

Thank you for reading 💓🤧

Write by : Suah 💓

Share This Chapter