Back
/ 34
Chapter 15

🌹កូនប្រសារលេខ 1💓

កូនប្រសារលេខ1💓🥇

Episode 14

+Night...cut cut tv nor🤭

ពេលនេះគឺម៉ោង 6 ជាងទៅហើយតែរាងតូចនៅមិនទាន់ទៅផ្ទះនៅឡើយទេ ព្រោះតែអាបិុមុខវៀចនោះនាំគេលេង Game តាំងពីម៉ោង 11 ដល់ឥឡូវទៅហើយក៏មិនទាន់ឈប់ទៀត...។

«បានហើយវើយ....ចុកដៃឆុ*ម៉ាយហើយដឹងទេ!»Tae ទំលាក់ទូរស័ព្ទចុះរួចក៏និយាយជាមួយរាងក្រាស់ដែរកំពុងប្រើដៃយ៉ាងញាប់ស្មេរនោះ...

«ន៎ែឯង សោះមួយវគ្គទៀតចប់ហើយឈប់ធ្វើអី!»Jungkook និយាយតែមាត់តែភ្នែកកំពុងសម្លឹងទូរស័ព្ទជាប់

«ចប់តែអែងទៅ...ដល់ម៉ោងយើងទៅវិញហើយ!»Tae បម្រុងនិងចេញទៅតែក៏ត្រូវរាងក្រាស់ចាប់ដៃជាប់

«គេងទីនេះជាមួយយើងមួយយប់ទៅណ៎...ម៉ាក់យើងគាត់រវល់...បានទេ!?»Jungkook ធ្វើមុខស្រួចដាក់រាងតូចដើម្បីឲ្យគេទន់ចិត្ដចឹងហ៎ាស

«មើលមាត់យើង មិន-ចង់ ស្ដាប់បាន...លែងដៃយើង!»Tae និយាយដោយយកដៃម្ខាងចង្អុលមាត់ខ្លួន

«ហើុយឯង...តែម្ដងទេណាៗៗៗ យើងមិនហ៊ាននៅផ្ទះម្នាក់ឯង!»Jungkook អង្រួនដៃរាងតូចចុះឡើងៗដូចក្មេងសុំលុយម៉ាក់ចឹង

«ខ្លាចស្អីឯង...គ្មានអាណារំលោភទេ! លែងយើងទៅផ្ទះវើយ យប់អាឡូវហើយ!»Tae

«ក...តាម៉ាងៃទេណាៗៗៗ ឯងកុំដាច់ចិត្ដចោលប្រុសសង្ហារម្នាក់នេះពេកអីណា!»Jungkook នៅតែបន្តអង្វររាងតូចដដែរ

«ក៏បាន...តែយើងមានល័ក្ខខ័ណ្ឌ!»Tae ញញឹមចុងមាត់បែបមានល្បិច

«ល័ក្ខខ័ណ្ឌ...ល័ក្ខខ័ណ្ឌអី!?»Jungkook

«ហឹស....ល័ក្ខខ័ណ្ឌទីមួយ ឯងត្រូវរៀបចំអាវឲ្យយើងសម្រាប់ឈប់នេះនិងព្រឹកស្អែក ល័ក្ខខ័ណ្ឌទីពីរ បន្ទប់ឯងពេលនេះលែងជារបស់ឯងហើយគឺជារបស់យើង ចឹងឯងគ្មានសិទ្ធិដេកលើគ្រែទេត្រូវដេកលើឥដ្ឋ ត្រូវរៀបចំបាយទឹកឲ្យយើងនៅយប់នេះនិងព្រឹកស្អែកដូចគ្នា បើធ្វើមិនបានយើងទៅវិញ!»Tae

«ពិននិងទេហ៎!»Jungkook

«អឹម...ពិននិង!»Tae ឈរអោបដៃញញឹមចេញមក

«ក៏បាន...!»Jungkook ញញឹមតប

«ចឹងឯងដឹងហើយពេលនេះឯងត្រូវធ្វើអីខ្លះ...គូគូ ទៅធ្វើទៅ!»Tae ញាក់ចិញ្ចើមមួយដាក់រាងក្រាស់

«ហឹស...!»Jungkook ហឹសបន្តិចរួចក៏ដើរទៅផ្ទះបាយរៀបចំម្ហូប និងចេញមកវិញដោយមាន...

«ហើយៗ សូមអញ្ជើញ!»Jungkook

«ស្អីគេ...លឿនមេសហ៎ា...ងាប់...ពងទាចៀននិង!»Tae គ្រាន់តែបើកគម្របភ្លាមចង់ខ្យល់ ចេះតែឆ្ងល់លឿនមេសតាមពិតចៀនពងសោះបានអីមិនលឿន

«ពងចៀននិងឯង...យ៉ាងមិចខុសហ៎និងមិនជាម្ហូបពេលយប់ដែរឯងឲ្យយើងធ្វើ!»Jungkook ញញឹមបែបអ្នកមានប្រៀប

«ហើុយ...ឯងបើយើង ញាំុក៏ញាំុ!»Tae ថារួចក៏ទាយស្លាព្រាយកមកដួសពងទាដាក់ចានរួចញាំុយកៗធ្វើដូចអត់មកពីណាចឹង

«ឆ្ងាញ់!»Jungkook

«ស្អីឯង...ទៅធ្វើការងាររបស់ឯងទៅ បើធ្វើមិនបាន-»ប្រយោគមិនទាន់បានបញ្ចប់ផងក៏មានប្រយោគមកកាត់

«យើងដឹងហើយ!»Jungkook ថារួចក៏ឡើងទៅលើបន្ទប់និងចុះមកវិញដោយមានកាន់ជាមួយនិងអីដែររាងតូចប្រាប់ជាស្រេច

«នេះ...យកទៅ!»Jungkook ក៏ហុចអាវឲ្យអ្នកដែរកំពុងផឹកទឹកនោះ

«អើរ...ចុះឯណាខោឃើញតាអាវចឹង!»Tae ធ្វើមុខឆ្ងល់ដាក់រាងក្រាស់

«ល័ក្ខខ័ណ្ឌដែរឯងឲ្យយើងធ្វើ គឺយកតាអាវ មិនបានឲ្យយកខោទេចឹងនិងមិនត្រូវ!»Jungkook

«អា...អា ហើុយឯងចាំមើលទៅហឹស!»Tae និយាយឡើងញ័រខ្លួនហើយ ដឹងចឹងមិនព្រមទេហ៎ាស

_Room_

រាងតូចបានចូលទៅក្នុងបន្ទប់រាងក្រាស់រួចក៏កាយរកខោយកមកស្លៀកប៉ុន្តែគ្មានមួយណាត្រូវនិងគេសោះ។

«Wahhh....ធ្វើអីនិង!»Jungkook ចូលមកចាក់ចង្កេះអ្នកដែរកំពុងរុញក្បាលទៅក្នុងទូរឯគូទទយមកមុននោះឲ្យភ្ញាក់ព្រឺត

«អ៎ាយ...ហើុយវៃបាកាច់លូវនិង...យើងកំពុងរកខោ!»Tae

«នេះខោ...!»Jungkook លើកបង្ហាញខោក្នុងឲ្យរាងតូចមើល

«មិនមេនទេ...ខោជើងវែង!»Tae ទះទ្រូងរាងក្រាស់បន្តិចរួចនិយាយ

«អ៎...នេះ!»Jungkook ក៏លើកបង្ហាយខោត្រឹមចង្អុងយកមកឲ្យរាងតូចមើល

«និង...ឲ្យមក!»Tae បម្រុងនិងយកតែក៏

«ថើបយើងមួយសិន!»Jungkook

«មិន!»Tae

«ចឹងក៏អត់ពាក់ទៅហឹស!»Jungkook បម្រុងនិងចេញទៅតែរាងតូចក៏ចាប់ដៃ

«ថើបក៏ថើប...អោនម៉ោ!»Tae ធ្វើមុខស្អុយបែ

«...(សឺត)»រាងតូចក៏បានថើបថ្ពាល់រាងក្រាស់រួចក្រឆក់ខោអាវចូលបន្ទប់ទឹកបាត់

«ហិហិ!»Jungkook អង្អែលថ្ពាល់ខ្លួនឯងតិចៗរួចក៏សើច

_បន្ទប់ទឹក_

Tae បានបិទទ្វារចាក់សោយ៉ាងម៉ាស្អាតរួចក៏ឈរផ្អែកខ្នងនិងទ្វារបន្ទប់រួចអង្អែលមាត់ខ្លួនឯង ហើយធ្វើជាយំ។

«ហឹកៗ...មាត់យើង...មាត់យើងថើបអាមុខនិងហ៎!ហើុយៗ...មិនបានទេ មិនបានទេ...បំភ្លេចចោលទៅងូតទឹក!»Tae ដោះខោអាវចេញរួចចាក់សាប៊ូចូលអាងរួចក៏ត្រាំទឹកទៅ។

_Back...

In call...

«អាឡូ...!»...?

«អាឡូ...ឯងនិងមេនទេដែរឈ្មោះ Jimin!»Yoongi គេមានអាយុ 27ឆ្នាំ ហើយរាល់ថ្ងៃជាគឺជាម្ចាស់នៃក្រុុមហ៊ុនធំបំផុតប្រចាំទីក្រុង Seoul ផងដែរ គេមានចរឹកកាចតែរឹកពាលគេគឺរួសរាយនិងមានស្នាមញញឹមរាល់ថ្ងៃផងដែរ។

«បាទ!មានការអី!»Jimin ឆ្លើយតបវិញដោយសម្លេងធម្មតា។ Jimin គេមានអាយុ 23ឆ្នាំហើយ រាល់ថ្ងៃគេកំពុងធ្វើការនៅហាងមួយកន្លែង គេជាមនុស្សដែរមិនសូវមាត់ក ចូលចិត្ដស្ងៀមស្ងាត់ សូម្បីតែម្ដាយឪពុករបស់គេក៏មិនដែរនិយាយជាមួយច្រើនដែរ ត្រឹមតែមួយម៉ាត់ពីរគឺចប់។ប៉ុន្តែជាមនុស្សឆ្លាត មានរូបសម្រស់សឹងតែថាស្រីៗមិនបានស្មើរផង ដៃជើងស្រឡូនវែងៗ ច្រមុះស្រួចពីធម្មជាតិ ចង្កេះតូចទន់ ថែមជាមួយនិងផ្ទៃមុខរលោងសគ្មានមុនទៀតគឺកាន់តែ Perfect។

«ប៉ាឯងឲ្យឯងមកជួបខ្ញុំនៅហាងអាហារ ហើយគាត់ក៏ផ្ដាំថាមិនឲ្យឯងគេចដែរ!»Yoongi

«បាទ!(ទឺត)»Jimin ឆ្លើយមួយម៉ាតរួចក៏បិទភ្លាមហើយក៏រៀបចំចូលគេងយ៉ាងស្ងៀបស្ងាត់បំផុត។

To be continue...😚

Thank you for reading 🍋😁

Write by Suah

Share This Chapter