Back
/ 34
Chapter 16

💓កូនប្រសារលេខ 1🌹

កូនប្រសារលេខ1💓🥇

Episode 15

ព្រឹកថ្ងៃថ្មីក៏ចូលមកដល់ ពន្លឺព្រះអាទិត្យចាំងចូលក្នុងបង្អួចដែរកំពុងមានកម្លោះមាឌតូចកំពុងគេងលក់យ៉ាងស្កប់ស្កល់តែបែជាត្រូវភ្ងាក់មកវិញដោយសារពន្លឺព្រះអាទិត្យ។

«ហឹម...!»Jimin ពត់ពែនខ្លួនបន្តិចរួចរៀបចាំបត់ភួយអីឲ្យរួចអស់ហើយទើបគេដើរទៅក្នុងបន្ទប់ទឹកដើម្បីលាងសម្អាតកាយឲ្យបានស្អាត។

Jimin ចំណាយពេល 20 នាទីក្នុងការងូតនិងការស្លៀកពាក់យ៉ាងស្រស់ស្អាត...

រីងៗ...សម្លេងទូរស័ព្ទរោល

«អាឡូប៉ា!»Jimin

«កូននៅណាឥលូវ!»Mrr.park ដែរត្រូវជាប៉ារបស់គេ

«នៅផ្ទះ...មានការអីហ៎ប៉ា!»Jimin

«គឺកូនទៅជួបក្មួយ Yoon ល្ងាចនេះផងមានរឿងពិភាក្សា!»Mrr.park

«បាទ...កូនដឹងហើយ!»Jimin ថារួចក៏ចុចបិទភ្លាមៗ ស្មានតែគេមិនដឹងពីរឿងដែរប៉ាគេចង់បានហី គេដឹងច្បាស់ដូចថ្ងៃចឹងគ្រាន់មិនចង់បញ្ចេញ។

_Taekook part_

ពេលនេះម៉ោង 9 ជាងទៅហើយតែម្នាក់ៗនៅតែមិនទាន់ភ្ងាក់ទៀត ដេកទាំងភ្លេចថាថ្ងៃនេះជាថ្ងៃដែរគ្រប់គ្នាកំពុងរហ័សរហួនទៅធ្វើការមិនមេនមកដេកស្ដូកចឹងទេ។

«ហឹុុុម...អាយ...ដល់ម៉ោងហើយៗ!»Tae គ្រាន់តែងើបភ្លាមស្រែកចាចដូចជាទះចឹង

«វាស្អីឯង...ធ្វើចាហ្វាយគេទៅខ្លាចបុគ្គលិក យឺតមួយដងគេមិនយកឯងទៅបាញ់ទេ!»Jungkook ងើបអង្គុយលើសាឡុងរួចនិយាយទាំងមុខជូរហួញ

«ធ្វើជាចាហ្វាយគេមិនឲ្យចរិកអន់ទេ...ឯងមិនទៅយើងទៅ!»Tae ស្ទុះងើបចេញពីលើពូកហើយក៏លឺពាក្យបន្ទាប់

«ទៅៗ...គ្មានអាវឲ្យពាក់ទេ!»Jungkook និយាយយ៉ាងជឿជាក់

«អត់ៗទៅយើងមិនចេះពាក់អាវយើងហឹស!»Tae

«ឌឺហ៎ាសអាញ់!»Jungkook បានត្រឹមតែគ្រឺងធ្មេញខឹងនិងរាងតូចម្នាក់ឯងប៉ុណ្ណោះ

ចំណាយពេល 20 នាទីជាងរាងតូចក៏ចេញមកវិញដោយពាក់អាវ ដៃនសឺ របស់គេព្រឹកមិញនិងឯងព្រោះអត់អាវស្លៀក។

«ចង់ពាក់ចឹងហ៎ស!»Jungkook ចុចទូរស័ព្ទបណ្ដើរនិយាយបណ្ដើរ

«ថី...ទើស...យើងទៅផ្ទះយើងហើយ!»Tae ធ្វើមុខឌឺដាក់រាងក្រាស់

«ចុះក្រែងធ្វើចាហ្វាយគេមិនឲ្យចរិកអន់មិនគោរពពេលនោះ ចុះមិនទៅកន្លែងធ្វើការម៉ងទៅ ចាំបាច់ទៅផ្ទះឲ្យខាតពេលធ្វើស្អី!»Jungkook សួរយ៉ាងមានប្រៀប។

«ហើុយ...យើងចរិកអន់មិនទើសក្បាលឯងទេវើយ!»Tae និយាយដោយសម្លេងមាំុបែបមនុស្សប្រុសហើយនៅធ្វើមុខទៀតគឺកាន់តែគួរឲ្យចង់សើច ~,~

«ហ៎ាៗ...Ok you win សូមអញ្ជើញ!»Jungkook

«ឆឹស...ខ្ពើមនៅហ៎សហ៎ា!»Tae ថារួចក៏ដើរខ្ទើតៗទៅក្រៅបាត់ រួចបិទទ្វារលឺសូរ «ក្ដាំង ផាំងផុស» មិនត្រឹមតែបិទទេគេនៅស្លៀតទាន់ទ្វារទៀតមិនអាសូរដល់អ្នកដែរកំពុងនៅក្នុងនោះសោះ។

«ម៉ាកៗនិងរស់ដល់ស្អែកអត់ទេអាញ់!»Jungkook ញីសក់បណ្ដើរនិយាយបណ្ដើរ។

_Jimin part_

រាងតូចបានចេញមកធ្វើការតាមទម្លាប់របស់ខ្លួន តែថ្ងៃនេះគេមានអារម្មណ៍ថាចម្លែកៗដូចជាមាននរណាម្នាក់សម្លឹងមើលមកគេរហូត ដូចជាគេនេះជាជនល្មើសចឹង។

«ហើុយ...ប្អូនមិចដូចភ័យៗម្លេះមានអីឲ្យបងជួយទេ!?»Xian ដែរត្រូវជាមេការនៅទីនោះក៏និយាយឡើងព្រោះឃើញរាងតូចភ័យតិចៗហើយព្រឺសម្បុរទៀត។

«ទេ...គ្មានអីទេបងប្រហែលខ្ញុំមើលហើយ!»Jimin និយាយដោយក្រវីក្បាលតតាត់

«អឹុម...ខឹងបងទៅទទួលភ្ញៀវហើយណា!»Xian

«បាទ!»Jimin ញញឹមបន្តិចរួចបន្តឆុងកាហ្វេបន្ត។

«Jiminie...អូនជាអ្នកផ្ដើមមុនទេកុំបន្ទោសបងអី!»Yoongi ដែរបានអង្គុយសម្លឹងមើលរាងតូចតាំងតែពីគេចូលមកហាងដំបូងនោះក៏និយាយឡើងទាំងទឹកមុខមាំុ។ ចង់ដឹងទេថាសាច់រឿងរវាងពីអ្នកគេវាយ៉ាងមិចម៉ោះមកមើលកាលពីពេលមុនទាំងអស់គ្នា :

+Back 4 years ago...

ពួកគេទាំងពីរគឺជាសង្សារនិងគ្នា ពួកគេស្រឡាញ់និងអោយតម្លៃគ្នាណាស់ និងមិនដែរមានរឿងទាស់ទែងគ្នាទាល់តែសោះទោះបីជាគេស្រឡាញ់គ្នាខុសធម្មជាតិយ៉ាងមិចក៏ដោយ ប៉ុន្តែរឿងមួយដែរពួកគេធ្វើមិនបានគឺការស្រឡាញ់គ្នាដោយប្រាប់ចាស់ទុំ ប៉ុន្តែគេមិនហ៊ាន ហើយថ្ងៃមួយ Yoon ក៏បានសម្រេចចិត្ដថានិងប្រាប់ប៉ាម៉ាក់គេឲ្យដឹងលឺរឿងពួកគេដោយមិនចង់លាក់បន្ត ហើយអ្វីដែរគេទទួលបានគឺការយល់ព្រមពីឪពុកម្ដាយរបស់ពួកគេដូចគ្នា។ប៉ុន្តែពេលមួយ...

«អ៎ុះ...បងស្រីម៉ាក់មកធ្វើអី!»Jimin ដែរកំពុងនៅក្នុងបន្ទប់នោះក៏បើកទ្វារឡើងទាំងភ្ងាក់ផ្អើល។

«ពួកខ្ញុំមានរឿងបន្តិចជាមួយឯង!»Gira និយាយដោយឈរអោបដៃធ្វើមុខមាំុ

«អ៎បាទ...ចូលក្នុងសិនមកម៉ាក់ បងស្រី!»Jimin ញញឹមរាក់ទាក់មុននិងបើកទ្វារឲ្យធំដើម្បីឲ្យពួកគេចូលហើយក៏បិទទ្វារវិញ

«មានរឿងអីម៉ាក់ បងស្រី!»Jimin អង្គុយសាឡុងនៅក្បែរនោះរួចនិយាយទាំងញញឹមតែក៏ត្រូវប្រែទឹកមុខភ្លាមៗពេលលឺសម្ដីបន្ទាប់

«ឈប់ហើយយើងថាម៉ាក់ទៀត យើងមិនមានកូនពីរបីទេ!»Mrs.Min និយាយដោយទឹកមុខប្រកត់ប្រជា

«បា...បាទមិនអីទេ!»Jimin ក៏រាងខ្មាស់បន្តិចដែរតែក៏ព្យាយាមធ្វើមុខញញឹមវិញធម្មតា

«ខ្ញុំចង់ប្រាប់ឯងថាមេត្តាឈប់ទាក់ទង yoon ទៅគេជាគូរដណ្ដឹងរបស់ខ្ញុំ ខ្ញុំមិនចង់ឲ្យប្ដីខ្ញុំទៅប្រលោគប្រលាក់ជាមួយនិងឯងទេ!»Gira និយាយដោយកែវភ្នែកពោលពេញដោយភាពច្រណែនឈ្នានីស

«ចឹងសង្ឃឹមថាឯងធ្វើបាន តោះកូន!»Mrs.min ថារួចក៏ដើរចេញទៅទាំងពីរនាក់បាត់ទៅ។

«ហឹកៗ...មិចមិនប្រាប់ខ្ញុំ...ខ្ញុំស្រឡាញ់បងតែពេលនេះខ្ញុំត្រូវជាជនទីបីវិញហ៎...ហឹកៗខ្ញុំនិងមិនពាក់ព័ន្ធនិងបងឡើយ!»Jimin លើកជើងទាំងពីផ្គួបចូលគ្នារួចដាក់ដៃលើជើងសងំយំយ៉ាងស្រៀុមស្ងាត់។ ស្រឡាញ់គ្នា 2 ឆ្នាំតែចុងក្រោយបែជាមកប្រាប់ថាមានគូរដណ្ដឹងចឹងហ៎...គិតទៅពាក្យកុហក់មានច្រើនបែបច្រើនយ៉ាងមេន តាមមិនទាន់ទេ ~,~

ហើយចាប់ពីថ្ងៃនោះមករាងតូចនិងរាងក្រាស់ក៏បានបែងចែកផ្លូវគ្នា ដោយរាងតូចបានប្រាប់ថាគេមានមនុស្សដែរគេស្រឡាញ់ពិតប្រកត់ហើយ ដែរធ្វើឲ្យរាងក្រាស់ខឹងយ៉ាងខ្លាំង រួចគេក៏បានយល់ព្រមរៀបការជាមួយនិងគូរដណ្ដឹងគេបាត់ទៅ រហូតធ្វើឲ្យរាងតូចខ្លាចជាមនុស្សស្ងាត់ មិនមាត់ក គ្មានស្នាមញញឹមដូចមុន ចូលចិត្ដសំងំម្នាក់ឯង ពេលខ្លះក៏យំទាំងមិនដឹងខ្លួន និយាយរួមរយះពេល 2 ឆ្នាំមកនេះរាងតូចមិនដែរស្គាល់ពាក្យថាក្ដីសុខទេ គេមានម៉ាក់តែងតែយល់ចិត្ដ គេមានប៉ាដែរតែងតែផ្ដល់កម្លាំងចិត្ដតែពេលនេះវាមិនដូចមុនទេ គ្រប់យ៉ាងប្រែប្រួលអស់ហើយ ប៉ាគេចាប់ផ្ដើមមានប្រពន្ធចុង ធ្វើបាបម៉ាក់របស់គេរហូតប៉ុន្តែម៉ាក់របស់គេដូចជានារីដ៏អស្ចារ្យសម្រាប់គេចឹងទោះជាគាត់ត្រូវម្ដាយកូនពីរនាក់នោះធ្វើបាបយ៉ាងណាក៏គាត់ទ្រាំបានដែរ ឯប៉ារបស់គេវិញតែងតែកាន់ជើងម៉ែកូនពីអ្នកនោះឲ្យស្អិត ថែមទាំងមិនដែរខ្វល់ពីគេនិងម៉ាក់ទៀតផង រាល់ថ្ងៃនេះបើមិនមានម៉ាក់គេទេប្រហែលជាគេត្រូវស្លាប់បាត់ទៅហើយ។

To be continue...

Thank you for reading 💓🌚

Write by Suah 💪

Admin មានរឿងចង់ប្រាប់ រឿងនេះ admin អាចនិងយឺតយ៉ាវក្នុងការសរសេរព្រោះ admin ជាប់រវល់ច្រើនពេកចឹងសង្ឃឹមថាអ្នកទាំងអស់គ្នានិងយល់ណា ហើយក៏អគុណធំៗសម្រាប់ការចូលមើលនិងបានឆាតមកសួរពីរឿងនេះយ៉ាងច្រើនតែ admin រវល់ពេកក៏អត់ដែរបានចូលមើលឆាតទៅ ហិហិ ~,~ 😁។

Share This Chapter